(ប៉េកាំង)៖ ស្រែអំបិលដែលជ្រាបទឹកសមុទ្រ តើអាចដុះចេញផ្កាកុលាបដោយរបៀបណា? កែច្នៃគុណភាពដី បង្កើតអាជីវកម្ម បណ្តុះបណ្តាលធនធានមនុស្ស។ បើយើងបញ្ចូលពាក្យថា “កុលាប” នៅលើវេទិកាលក់អនឡាញ វានឹងប្រាប់ថា ជាតែផ្កាកុលាប សាប៊ូកុលាប នំកុលាប។ ផ្កាកុលាបដែលរីកស្គុសស្គាយ ក្នុងជំនោរសមុទ្រនៅតំបន់ភាគខាងត្បូងរបស់ប្រទេសចិន គឺជាបុប្ផាបង្កើតទ្រព្យរបស់ស្រ្តីដែលរស់នៅទីនោះ។

«ការកសាងប្រទេស ការស្តារភាពរុងរឿងនៃប្រជាជាតិឡើងវិញ ស្ត្រីជាកម្លាំងចលករដ៏សំខាន់។» នៅរដូវផ្ការីកឆ្នាំនេះ ក្នុងឱកាសទិវានារីអន្តរជាតិ ពេលចូលរួមកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយប្រតិភូនៃមហាសន្និបាតសភាទាំងពីរ ទូទាំងប្រទេសចិន លោក Xi Jinping មេដឹកនាំកំពូលចិននិយាយថា ធនធានមនុស្សបន្ដពីមួយជំនាន់ទៅមួយជំនាន់ មនុស្សគ្រប់រូបអាចបញ្ចេញសមត្ថភាពរៀងៗខ្លួន រាល់សមត្ថភាពត្រូវប្រើប្រាស់យ៉ាងពេញលេញ នោះ ការអភិវឌ្ឍន៍ជាតិ កាន់តែរស់រវើក។

លោក Xi Jinping ធ្លាប់លើកឡើងពីរឿងអតីតកាលដែលលោកជាមួយ ឪពុកទៅឈ្វេងយល់ពីស្ថានភាពកសាងកសិដ្ឋាន នៅខេត្តហៃណាន។ កាលនោះឆ្នាំ១៩៧៩ ហៃណានជាកោះក្រីក្រនិងបិទជិត ស្ថាបនិកបានពុះពារគ្រប់ឧបសគ្គខិតខំកសាង តំបន់ព្រៃភ្នំឱ្យក្លាយជាទីប្រជុំជន បានធ្វើឱ្យលោកចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។

សព្វថ្ងៃនេះ កសិកម្មចិញ្ចឹមសត្វនិងដាំដុះ ទេសចរណ៍នៅជនបទ ពាណិជ្ជកម្មអេឡិកត្រូនិកជាដើមដែលជាអាជីវកម្មប្រភេទថ្មី បានបញ្ចេញនូវកម្លាំងរស់រវើកកាន់តែខ្លាំង ស្ត្រីក្នុងប្រទេសចិនបានដើរតួនាទីយ៉ាងច្រើន ក្នុងវិស័យទាំងនេះ។ ទន្ទឹមនឹងនេះ កសិដ្ឋានជាលក្ខណៈគ្រួសារមួយចំនួនធំរបស់ចិន ត្រូវបានគ្រប់គ្រងដោយពួកគេ។ រឿងគួរឱ្យចាប់អារម្មណ៍មួយ៖ “កសិដ្ឋានជាលក្ខណៈគ្រួសារ” បង្ហាញខ្លួនជាលើកដំបូងក្នុងលិខិតលេខមួយ នៃមជ្ឈិមចិនហើយចាប់ផ្តើមកសាង ពីរដូវផ្ការីកឆ្នាំ២០១៣ ដែលជារដូវផ្ការីកទីមួយក្នុងយុគសម័យថ្មី របស់ប្រទេសចិន។ សព្វថ្ងៃនេះ អាយុរំពឹងរស់ជាមធ្យម របស់ស្ត្រីចិនម្នាក់ៗលើសពី ៨០ ឆ្នាំ ខណៈចំនួនស្ត្រីដែលបម្រើការងារ នៅវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន បានលើសពី៤០ លាននាក់។

ខេត្ត ហៃណាន នាខែមីនា មេឃស្រឡះអាកាសធាតុល្អ បុប្ផាចោលក្លិនក្រអូបសាយ ភ្ញៀវទេសចរដើរលេងកម្សាន្តយ៉ាងកុះករ។ នៅភូមិ បូហូវ ក្រុងសានយ៉ា កុលាបក្នុងជំនោរសមុទ្រ អាចទាក់ទាញភ្ញៀវទេសចរលើសពី ១លាននាក់ក្នុងមួយឆ្នាំ ដែលជួយបង្កើតប្រាក់ចំណូលចំនួន១៧០ លានយាន់ប្រាក់ចិនចូលក្នុងកាបូបលុយ របស់ប្រជាជននៅទីនោះ។ ស្រី្តបានរួមចំណែក ក្នុងគ្រប់មជ្ឈដ្ឋាននិងគ្រប់វិស័យ សម្រាប់ជីវិត ភាពឧស្សាហ៍ព្យាយាម បង្កើតនូវសុខសុភមង្គល៕

វិទ្យុមិត្តភាពកម្ពុជាចិន