(ប៉េកាំង)៖ លោក Xi Jinping តែងនិយាយពីអតីតកាលដែលលោករស់នៅ និងធ្វើការនៅទីជនបទ។ នារដូវផ្ការីកឆ្នាំ ២០១៤ ពេលអញ្ជើញចូលរួមកិច្ចពិភាក្សា នៃគណៈប្រតិភូតំណាងប្រជាជនខេត្តកុយចូវ ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ ទូទាំងប្រទេសចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បាននឹករំលឹក យ៉ាងជ្រាលជ្រៅ ពីអតីតកាលដែលលោកធ្វើការនៅភូមិឡាំងជាហឺ លោកចាំច្បាស់ថា អ្នកភូមិបានប្រមូលស្ពៃទុក ធ្វើជាស្ពៃជូរ ហើយជូនឱ្យគាត់និងផ្ដែផ្តាំថាហូបរបស់ឆ្ងាញ់ “ដែលជួយកែលម្អជីវភាពរស់នៅ” នេះទៅ ធ្វើឱ្យលោកចងចាំជាប់រហូត មិនអាចបំភ្លេចបាន។
កាលពីចុងទសវត្សឆ្នាំ១៩៦០ លោក Xi Jinping វ័យមិនដល់ ១៦ ឆ្នាំផង បានចាកចេញពីក្រុងប៉េកាំងទៅធ្វើការ តាមភូមិនៅខេត្តស្រាន់ស៊ី អស់រយៈពេល ៧ ឆ្នាំ។ ជនបទជាប្រភពបទពិសោធន៍ការងាររបស់លោក រហូតដល់ធ្វើជាប្រមុខរដ្ឋ លោកមាននូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជាមួយជនបទ និងប្រជាជនដែលរស់នៅពឹងលើដីស្រែ។
ប្រទេសចិនជាប្រទេសកសិកម្មធំ កសិករជាកម្លាំងសំខាន់នៃការអភិវឌ្ឍជាតិ។ ពេលចុះត្រួតពិនិត្យការងារតាមភូមិ លោកលោក Xi Jinping តែងតែសួរថា៖ តើលោកអ្នកនៅត្រូវការអ្វី? ធ្វើការឱ្យជាក់លាក់ដើម្បីប្រជាជន ជាពិសេសជួយជ្រោមជ្រែងដល់កសិករ ជារឿងរ៉ាវដែលលោកតាមដានយកចិត្តទុកដាក់៖ “ការធ្វើទំនើបកម្មតាមបែបផែនចិន ការស្តារជនបទជាកិច្ចការដ៏សំខាន់។”
នាទសវត្សឆ្នាំ ១៩៦០ រាប់សិនយាន់ប្រាក់ចិន, នាឆ្នាំ ២០១២ ប្រាំពីរពាន់យាន់ប្រាក់ចិនជាង , នាឆ្នាំ២០២២ លើសពីពីរម៉ឺនយាន់ប្រាក់ចិន... នេះជាតួលេខនៃប្រាក់ចំណូលប្រចាំឆ្នាំខុសៗគ្នា សម្រាប់ប្រជាជនម្នាក់ៗដែលរស់នៅ ទីជនបទរបស់ប្រទេសចិន ដែលបានបង្ហាញពីការខិតខំតស៊ូជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ចំនួនលើសពី១៣ពាន់លានរបស់រដ្ឋាភិបាលមួយ។
បច្ចុប្បន្ន ស្ពៃជូរបានក្លាយជាឧស្សាហកម្មតំណាងមួយនៃការស្តារជនបទរបស់ចិន។ ឃុំ Damintunនៃទីក្រុង Shenyang ខេត្ត Liaoning ស្ថិតនៅតំបន់ភាគឦសានចិន ទីនេះល្បីខាងការផលិតស្ពៃជូរ ផលិតបានស្ពៃជូរលើសពី ៣៧០ លានគីឡូក្រាមក្នុងមួយឆ្នាំ តម្លៃទិន្នផលសរុបប្រចាំឆ្នាំប្រហែល ១២០០ លានយាន់ប្រាក់ចិន។ ស្ពៃជូរត្រូវបាននាំចេញទៅកាន់ គ្រប់ទិសទីលើពិភពលោក បានធ្វើឱ្យជីវភាពរបស់កសិករនៃតំបន់នោះកាន់តែប្រសើរឡើង។
នៅរដូវផ្ការីកឆ្នាំ ២០២៥ ប្រទេសចិនពន្លឿនអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីនៃវិស័យកសិកម្ម ពូនជ្រុំផលិតកម្មជនបទទំនើប ដើម្បីជំរុញឱ្យប្រាក់ចំណូលរបស់កសិករ កើនឡើងបន្ថែមទៀត។ ទោះបីជាបម្រែបម្រួលនិម្មាបនកម្មនៃពិភពលោកវិវឌ្ឍ យ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំកន្លងទៅក៏ដោយ ប៉ុន្តែ ពិភពលោកទទួលបានទំនុកចិត្ត ពីការអភិវឌ្ឍបែបបរិយាបន្ន ដើម្បីផ្តល់ផលប្រយោជន៍ទូទៅដល់មនុស្សគ្រប់រូប។
រាល់ការតស៊ូទាំងអស់ ដើម្បីតែស្វែងរកសុភមង្គលជូនប្រជាជន។ រំពឹងចំពោះអនាគតប្រកបដោយចក្ខុវិស័យវែងឆ្ងាយ៕
វិទ្យុមិត្តភាពកម្ពុជាចិន