(ប៉េកាំង)៖ ថ្ងៃទី ២៤ ខែមីនា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិនXi Jinping និងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ប្រយុទ្ធប្រឆាំងជំងឺរបេងនិងជំងឺអេដស៍ របស់អង្គការសុខភាពពិភពលោក បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ ក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោក កម្ចាត់រោគរបេងឆ្នាំ២០២៥ របស់អង្គការសុខភាពពិភពលោក ។
លោកស្រី Peng Liyuan បានថ្លែងថា ក្រោមការជំរុញយ៉ាងខ្លាំងក្លារបស់អង្គការសុខភាពពិភពលោក និងកិច្ចខិតខំប្រឹងប្រែងរយៈពេលយូរ របស់សហគមន៍អន្តរជាតិ ការងារបង្ការនិងព្យាបាល ជំងឺរបេងនៅលើពិភពលោក ទាំងមូលទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ។ តាំងពីបានចូលរួមការងារប្រយុទ្ធប្រឆាំងជំងឺរបេង រយៈពេលជាង១០ឆ្នាំមក នាងខ្ញុំបានទៅទស្សនកិច្ច នៅស្ថាប័នវេជ្ជសាស្ត្រ សាលារៀននិងសហគមន៍ជាច្រើន នៅប្រទេសចិននិងប្រទេសផ្សេងទៀត ហើយរួមជាមួយអ្នកទាំងអស់គ្នា ធ្វើជាសាក្សីនៃការវិវឌ្ឍរីកចម្រើន នៃការងារប្រយុទ្ធ ប្រឆាំងជំងឺរបេងនៅលើពិភពលោក ជាពិសេសគឺប្រទេសចិន។ ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ បុគ្គលិកការងាប្រយុទ្ធប្រឆាំងជំងឺជំងឺរបេងទាំងឡាយ អត្រាជាសះស្បើយ នៃអ្នកជំងឺរបេងនៅប្រទេសចិន បានរក្សាក្នុងកម្រិតលើសពី៩០ភាគរយ។
លោកស្រី Peng Liyuan បានថ្លែងទៀតថា នាងខ្ញុំរីករាយធ្វើការជាមួយអ្នកទាំងអស់គ្នា ចូលរួមការងារប្រយុទ្ធប្រឆាំងជំងឺរបេង យ៉ាងសកម្ម ដើម្បីរួមចំណែកក្នុងការជំរុញ ការបង្កើតសហគមន៍រួមសុខភាពរបស់មនុស្សជាតិ!
វិទ្យុមិត្តភាពកម្ពុជាចិន