(សេអ៊ូល)៖ ភ្លើងឆេះព្រៃ បានបំផ្លាញប្រាសាទ Gounsa របស់កូរ៉េខាងត្បូង ដែលមានរចនាបថ kaleidoscope ជានិមិត្តសញ្ញានៃវិមានប្រវត្តិសាស្ត្រ និងជាប្រាសាទពុទ្ធសាសនា ឱ្យឆេះអស់រលីង នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ ២០២៥។
សំណង់នានានៅបរិវេណនៃប្រាសាទ ដែលសាងសង់ឡើងដំបូងដោយព្រះសង្ឃ ក្នុងឆ្នាំ ៦៨១ ត្រូវបានភ្លើងឆេះក្នុងសប្តាហ៍នេះ ខណៈភ្លើងឆេះព្រៃដ៏ធំបំផុតសម្រាប់កូរ៉េខាងត្បូងមិនធ្លាប់មាន បានលេបត្របាក់ព្រៃ និងទីក្រុងនានា។ ព្រះចៅអធិការ Deungwoon បានប្រាប់ Reuters ថា «សំណង់ប្រាសាទ និងអដ្ឋិធាតុព្រះសង្ឃដែលតម្កល់ទុកជាង១៣០០ឆ្នាំមកនេះ បានបាត់បង់អស់ហើយ»។
Gounsa គឺជាតំបន់បេតិកភណ្ឌមួយក្នុងចំណោមតំបន់បេតិកភណ្ឌ ឬវត្ថុចំនួន ១៨នៅកូរ៉េខាងត្បូង ដែលត្រូវបានបំផ្លាញ ឬខូចខាតដោយសារតែភ្លើងឆេះព្រៃ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។ យ៉ាងហោចណាស់សារីរិកធាតុចំនួន ១ ៥៦៦ ត្រូវបានយកចេញពីប្រាសាទសំខាន់ៗ រួមទាំង Gounsa និងផ្ទះគ្រួសារចាស់ៗនៅក្នុងតំបន់នេះ។
នៅឯភូមិ Hahoe Folk ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ អាជ្ញាធរបានដាក់ចេញនូវវិធានការទប់ស្កាត់ និងវិធានការផ្សេងៗទៀតទាំងអស់សង្ឃឹម ដើម្បីជួយសង្គ្រោះទីតាំងដែលដំបូលប្រក់ស័ង្កសី និងស្ថិតនៅលើផ្លូវកោងនៃទន្លេ Nakdong។ អ្នកស្រុកត្រូវបានជំរុញចាកចេញ ខណៈគិតត្រឹមថ្ងៃព្រហស្បតិ៍ ភូមិនោះត្រូវបានសង្រ្គោះហើយ។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងលើកនេះ បានបង្កការគំរាមកំហែងធំបំផុតចំពោះសំណង់ឈើប្រពៃណីរបស់ខ្លួន។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មនុស្សយ៉ាងហោចណាស់ ២៦នាក់បានស្លាប់៕