(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នៅថ្ងៃអាទិត្យ ទី៣០ ខែមីនា បាននិយាយថាសហរដ្ឋអាមេរិកនឹងធានានូវការកំញើញទប់ស្កាត់សង្រ្គាមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះរួមមាន នៅទូទាំងតំបន់សមុទ្រតៃវ៉ាន់ ដោយសង្កត់ធ្ងន់ពីសកម្មភាពគឃ្លើន និងសម្លុតគំរាមរបស់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងអំឡុងធ្វើទស្សនកិច្ចក្នុងប្រទេសជប៉ុន និងបន្ទាប់ពីកិច្ចភាក្សាជាមួយសមភាគីជប៉ុនរបស់លោក គឺលោក Gen Nakatani លោក Pete Hegseth បានកត់សម្គាល់ថាសហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តចំពោះ ការជំរុញការកំញើញទប់ស្កាត់សង្រ្គាមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះរួមមានទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ផងដែរ។ តាមប្រមុខការពារជាតិអាមេរិករូបនេះ ជប៉ុនគឺជាតួអង្គដ៏សំខាន់មិនអាចខ្វះបាន ដើម្បី កំញើញចិន ហើយថាកិច្ចពិភាក្សារបស់លោកជាមួយលោក Nakatani បានបញ្ជាក់ឡើងវិញពីរឹងមាំដ៏វិសេសនៃសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយជប៉ុន ដែលជាសម្ព័ន្ធភាពដ៏សំខាន់ប្រៀបដូចជាស្នូលនៃ សន្តិភាព និងសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា ជប៉ុនបានទទួលឱ្យកងទ័ពអាមេរិកជាង ៥០ ០០០នាក់ ឈរជើងនៅលើទឹកដីរបស់ខ្លួន និងត្រូវបានចាត់ទុកជាដៃគូដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក ក្នុងករណីជម្លោះណាមួយនៅតៃវ៉ាន់ ផ្ទុះឡើង។ លោក Pete Hegseth កំពុងបំពេញទស្សនកិច្ចផ្លូវការរបស់លោកក្នុងតំបន់អាស៊ី ដោយបានធ្វើដំណើរទៅកាន់ជប៉ុន បន្ទាប់ពីធ្វើទស្សនកិច្ចនៅហ្វីលីពីន៕