(វ៉ាស៉ីនតោន)៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោកចង់ឱ្យសង្រ្គាមនៅតំបន់ហ្កាហ្សាបិទបញ្ចប់ ហើយថាវាអាចទៅរួចឆាប់ៗ ខណៈដែលលោកទទួលស្វាគមន៍ប្រធានាធិបតីអ៉ីស្រាអែល លោក Benjamin Netanyahu នៅឯសេតវិមាន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ ២០២៥។
លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំចង់ឃើញសង្រ្គាមនេះត្រូវបានបញ្ឈប់ ហើយខ្ញុំគិតថាវានឹងឈប់នៅពេលណាមួយ ប្រហែលជាមិនយូទៀតទេ»។ ចំណែក លោក Netanyahu និយាយថា «បន្ទាប់ពីបទឈប់បាញ់ខែមករា ដែលចំណាប់ខ្មាំងមួយចំនួនត្រូវបានដោះលែង អ៉ីស្រាអែលកំពុងធ្វើការលើកិច្ចព្រមព្រៀងមួយផ្សេងទៀត ដែលយើងសង្ឃឹមថានឹងទទួលបានជោគជ័យ»។
គួរបញ្ជាក់ថា ទន្ទឹមគ្នានឹងការអត្ថាធិប្បាយពីបំណងចង់ឱ្យបញ្ចប់សង្រ្គាម លោក ត្រាំ និងលោក Netanyahu ក៏បានពិភាក្សាគ្នាផងដែរ អំពីចក្ខុវិស័យសម្រាប់អនាគតនៃតំបន់ហ្កាហ្សា ដោយផ្អែកលើផែនការរបស់សហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រង និងជម្លៀសប្រជាជនចេញពីទីនោះ៕