(ប៉េកាំង)៖ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលអាមេរិកបានប្រកាសថា ដំឡើង «ពន្ធគយស្មើគ្នា» ទៅលើមុខទំនិញចិន ដែលនាំចេញទៅអាមេរិក។ ទង្វើរបស់អាមេរិកនេះមិនសមស្របទៅនឹង ច្បាប់ពាណិជ្ជកម្មអន្តរជាតិទេ ហើយប៉ះពាល់យ៉ាងខ្លាំង ដល់ផលប្រយោជន៍ស្របច្បាប់របស់ភាគីចិន ដែលជាការកំហែងធ្វើបាបដោយឯកតោភាគីសុទ្ធសាធ។
អនុលោមតាមច្បាប់និងគោលការណ៍មូលដ្ឋានច្បាប់អន្តរជាតិ ដូចជា «ច្បាប់ពន្ធគយរបស់សាធារណរដ្ឋប្រជាមានិតចិន» «ច្បាប់គយរបស់សាធារណរដ្ឋប្រជាមានិតចិន» និង «ច្បាប់ពាណិជ្ជកម្មបរទេសរបស់សាធារណរដ្ឋប្រជាមានិតចិន» ជាដើម ដោយមានការអនុម័តពីក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចាប់ពីវេលាម៉ោង១២និង០១នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥តទៅ គណៈកម្មាធិការច្បាប់ពន្ធដារនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន នឹងដំឡើងពន្ធគយទៅលើមុខទំនិញទាំងអស់ដែលនាំចូលពីអាមេរិក។
ភាគីចិនដាស់តឿនភាគីអាមេរិកឱ្យលុបចោលវិធានការពន្ធគយជាឯកតោភាគីភ្លាមៗ ដោះស្រាយការខ្វែងគំនិតផ្នែកពាណិជ្ជកម្ម តាមរយៈកិច្ចពិភាក្សាដោយស្មើភាព គោរពគ្នានិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕
វិទ្យុមិត្តភាពកម្ពុជាចិន