(អ៊ីស្តង់ប៊ុល)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារ ដោយដកស្រង់សម្តីក្រសួងការបរទេសរុស្ស៊ីថា ជុំថ្មីនៃការពិគ្រោះយោបល់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក នឹងប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ ២០២៥។
គណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយលោក Alexander Darchiev ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក ខណៈដែលគណៈប្រតិភូអាមេរិកនឹងដឹកនាំដោយលោកស្រី Sonata Coulter ដែលជាជំនួយការរងរដ្ឋមន្ត្រីការបរទេស៕