(Reuters)៖ អាជ្ញាធរនៅក្នុងសាធារណរដ្ឋដូមីនីក កាលពីថ្ងៃអង្គារ ទី៨ ខែមេសា បានឱ្យដឹងថាគ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ ក្នុងនោះរួមមាន តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់ អភិបាលខេត្តម្នាក់ និងអតីតកីឡាករ Baseballម្នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មនុស្សប្រហែល ១៥៥នាក់បានរងរបួស នៅក្នុងហេតុការណ៍បាក់រលំដំបូលនៃក្លឹបរាត្រីឈ្មោះ Jet Set ស្ថិតនៅក្នុងរដ្ឋធានី Santo Domingo។ លោក Juan Manuel Mendez ជាប្រធាន មជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់នៃសាធារណរដ្ឋដូមីនីក បាននិយាយថាចំនួនពិតប្រាកដនៃមនុស្សដែលស្ថិតនៅក្នុងក្លឹបរាត្រីមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ គ្រោះថ្នាក់នេះដែរ កើតមានឡើងអំឡុងការប្រគំតន្ត្រីមួយរបស់តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់នៅក្នុងសាធារណរដ្ឋដូមីនីក មានឈ្មោះថា Rubby Perez ដែលបានស្ថិតក្នុងចំណោមអ្នកដែលបានបាត់ជីវិត។

ការប្រគំតន្ត្រីនេះមានការចូលរួមពីអ្នកនយោបាយ អត្តពលិក និងមនុស្សល្បីៗផ្សេងទៀត ក្នុងនោះមានអភិបាលខេត្ត Monte Cristi លោកស្រី Nelsy Cruz រួមទាំងអតីតកីឡាករ Baseball លោក Octavio Dotel៕