(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានព្រមានថា ក្រុមចារកម្មចិនកំពុងប្រើវិធីបោកបញ្ឆោត ដោយកំណត់គោលដៅលើបុគ្គលិក និងអតីតបុគ្គលិករដ្ឋាភិបាលអាមេរិក ឱ្យចូលបម្រើការឱ្យពួកគេ ខណៈដែលការព្រមាននេះ បានកើតមានឡើង​ចំ​ពេលដែលសហរដ្ឋអាមេរិក បាននិងកំពុងបណ្តេញមន្រ្តីសហព័ន្ធជាច្រើននាក់។ នេះបើយោងតាមការចេញផ្សាយដោ យទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ ២០២៥។

មជ្ឈមណ្ឌល​ប្រឆាំង​ការ​ស៉ើប​អង្កេត និង​សន្តិសុខ​ជាតិ​របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា «បណ្តាញស៉ើបការណ៍សម្ងាត់បរទេស ពិសេសនៅក្នុងប្រទេសចិន កំពុងកំណត់គោលដៅលើបុគ្គលិករដ្ឋាភិបាលអាមេរិក ទាំងបច្ចុប្បន្ន និងអតីតឱ្យចូលបម្រើការឱ្យពួកគេ តាមរយៈការបន្លំធ្វើជាស្ថាប័នប្រឹក្សាយោបល់ ក្រុមហ៊ុនសហការ ក្រុមអ្នកវិភាគ និងអង្គភាពផ្សេងទៀត នៅលើបណ្តាញទំនាក់ទំនងសង្គម និងវិជ្ជាជីវៈ»

ការប្រកាសផ្តល់ការងារតាមអនឡាញដោយបោកបញ្ឆោត និងវិធីសាស្រ្តផ្សេងទៀតកាន់តែមានសកម្មភាព លើបុគ្គលរបស់រដ្ឋាភិបាលអាមេរិក ដែលកំពុងស្វែងរកការងារថ្មី។ មជ្ឈមណ្ឌលនេះព្រមាន ដល់និយោជិតបច្ចុប្បន្ន និងអតីតបុគ្គលិកសហព័ន្ធអំពីករណីនេះ ដោយបន្ថែមថា នឹងមានការបោសសំអាត ក្រោមកាតព្វកិច្ចការពារទិន្នន័យ សូម្បីតែអ្នកដែលចាកចេញពីការងាររបស់សហព័ន្ធក៏ដោយ។

ភ្លាមៗ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៉ីនតោន មិនទាន់ឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បានៅឡើយទេ៕