(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានប្រកាសពីការផ្អាកការអនុវត្តការយក ពន្ធគយលើបណ្ដាប្រទេសភាគច្រើន លើកលែងតែចិនដែលត្រូវបានលោកយកពន្ធ បន្ថែមដល់១២៥ភាគរយ។
ប្រទេសដែលផ្អាកយកពន្ធខ្ពស់រយៈពេល៩០ថ្ងៃនោះ ក្នុងនោះក៏មានប្រទេសកម្ពុជាយើង គឺអនុវត្តយកពន្ធទៅមកត្រឹមតែ១០ភាគរយប៉ុណ្ណោះ រហូតដល់ខែកក្កដា។
ក្រោយប្រកាន់ជំហរតឹងរ៉ឹងអស់រយៈពេលជាច្រើនថ្ងៃជុំវិញផែនការយកពន្ធគយ លោក ត្រាំ បានប្រកាសថា ប្រទេសទាំងឡាយណាដែលមិនបានចាត់វិធានការយកពន្ធសងសឹកប្រឆាំងនឹង ការយកពន្ធរបស់សហរដ្ឋអាមេរិក នឹងទទួលបានលើកលែង ដោយបណ្ដាប្រទេសដែលត្រូវបានលោកប្រកាសយកពន្ធក្នុងកម្រិតខ្ពស់ នឹងត្រូវប្រឈមនឹងការអនុវត្តការយកពន្ធទៅមកត្រឹមតែ១០ភាគរយប៉ុណ្ណោះ រហូតដល់ខែកក្កដា។
នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថាលោក ត្រាំ បានដំឡើងពន្ធលើចិន ដោយសារតែ «នៅពេលដែលអ្នកហ៊ានដាល់ ឬតដៃជាមួយសហរដ្ឋអាមេរិក នោះលោកប្រធានាធិបតី ត្រាំ នឹងលេងឱ្យចាស់ដៃ»។
ខាងក្រោមជាបញ្ជីឈ្មោះប្រទេសស្ថិតក្រោមការគំរាមយកពន្ធគយរបស់លោក ត្រាំ និងការធ្វើបច្ចុប្បន្នភាពអត្រាយកពន្ធពីប្រទេសមួយទៅប្រទេសមួយ៖