(អង់ការ៉ា)៖ គណៈប្រតិភូរបស់សហរដ្ឋអាមេរិក និងរុស្ស៉ីបានទៅដល់ទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី នាថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចពិភាក្សាស្តីអំពីការធ្វើឱ្យបេសកកម្មការទូត ដំណើរការឡើងវិញ បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន បង្កជាការប្រឈមមុខដាក់គ្នារវាងទីក្រុងមូស្គូ និងលោកខាងលិចមិនធ្លាប់មាន ចាប់តាំងពីសម័យសង្គ្រាមត្រជាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ ២០២៥។

បើតាមក្រសួងការបរទេសរុស្ស៉ី ការពិភាក្សាគ្នានឹងដឹកនាំដោយឯកអគ្គរដ្ឋទូតរុស្ស៉ីថ្មី ប្រចាំទីក្រុងវ៉ាស៉ីនតោន លោក Alexander Darchiev និងឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Sonata Coulter ដោយផ្តោតចម្បងលើ ការស្តារបេសកកម្មការទូត។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce គូសបញ្ជាក់ថា «អ៊ុយក្រែន ទំនងជាមិនស្ថិតក្នុងរបៀបវីរៈនៃការជជែកគ្នានេះទេ។ យើងផ្តោតតែលើប្រតិបត្តិការស្ថានរបស់ទូតប៉ុណ្ណោះ ហើយមិនមែនជាការធ្វើឱ្យទំនាក់ទំនងទ្វេភាគី ត្រឡប់មករកសភាពធម្មតាមវិញ ដូចដែលយើងធ្លាប់និយាយថា វាអាចកើតឡើងទៅបាន លុះត្រាមានសន្តិភាពនៅអ៊ុយក្រែននោះទេ»។

គួរបញ្ជាក់ថា ថ្មីៗនេះ រុស្ស៉ី និងអាមេរិកសុទ្ធតែបានត្អូញត្អែ ជុំវិញការទទួលបានលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់អ្នកការទូតរបស់ពួកគេ ដែលធ្វើឱ្យប្រតិបត្តិការនៃស្ថានទូត ជួបការលំបាកខ្លាំង៕