(ប៉េកាំង)៖ ក្នុងនាមជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លើកនេះលោក Vance បានធ្វើឱ្យទូទាំងពិភពលោក មានការយល់ដឹងថ្មីម្តងទៀតតាមរយៈទង្វើអសីលធម៌យ៉ាងកម្រោល។

ពេលថ្មីៗកន្លងទៅនេះ ពេលទទួលបទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានអាមេរិកលោក Vance បានបង្ហាញពីក្ដីអាណិត ចំពោះការដែលសហរដ្ឋអាមេរិក “រងភាពអយុត្តិធម៌” ក្នុងពាណិជ្ជកម្មអន្តរជាតិ។ ពេលថ្លែងដល់ប្រទេសចិន លោកបានបញ្ចេញសំដី មិនគួរសមដោយហៅប្រទេសចិនថាជា “អ្នកស្រែ”។ បន្ទាប់ពីបានព្រលយសម្តីបែបនេះ បានបណ្តាលឱ្យគេសើចចំអក តាមបណ្តាញទំនាក់ទំនងសង្គមភ្លាមៗ៖ “ហៅជនជាតិចិនអ៊ីចឹងពិតជាមិនដឹងអីមែន!” “ជនជាតិចិនមានបណ្តាញរថភ្លើងល្បឿនលឿនដ៏ធំបំផុត និងរថយន្តអគ្គិសនីដ៏ជឿនលឿនបំផុត លើទូទាំងពិភពលោក ចុះសហរដ្ឋអាមេរិកវិញមានអ្វីដែរ?” “នេះជាពូជសាសន៍និយម ចក្រពត្តិនិយមនិងការបង្ហាញពីអំនួតនិងភាពអវិជ្ជា” ។ល។

សឹងតែមានប្រព័ន្ធសារព័ត៌មានអាមេរិកបានរិះគន់ថា ពាក្យសម្តីប្រកបដោយលក្ខណៈវាយប្រហារសំដៅ ចំពោះប្រទេសចិន របស់លោក Vance “ធ្វើឱ្យជនជាតិអាមេរិកទូទាំងពិភពលោក សុទ្ធតែអាម៉ាស់មុខ”។ លោក Vance ត្រូវជនជាតិចិនស្គាល់ តាមរយៈសៀវភៅលក់ដាច់ណាស់មួយក្បាល ដែលមានចំណងជើងថា《Hillbilly Elegy》ដែលលោកធ្លាប់សរសេរ នៅរយៈពេលជាច្រើនឆ្នាំមុន។ ប៉ុន្តែ លោក Vance ដែលធ្លាប់ហៅខ្លួនឯងថា “អ្នកស្រែ” បានបង្ហាញពីភាពអំនួតរបស់ វរជននិយមបន្ទាប់ពីសម្រេចបាន នូវអ្វីដែលហៅថាឡើងវណ្ណៈយ៉ាងឆាប់រហ័ស។

មុនពេលវាយប្រហារប្រទេសចិនក្នុងចេតនាអាក្រក់ លោកក៏បានធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅ មានការខឹងសម្បាជាច្រើនលើកហើយ ។ កាលពីខែកុម្ភៈឆ្នាំនេះ ក្នុងសន្និសីទសន្តិសុខទីក្រុង Munich លោក Vance បានរិះគន់ទ្វីបអឺរ៉ុបយ៉ាងខ្លាំងក្លា អំពីបញ្ហាប្រជាធិបតេយ្យ និងជនអន្តោប្រវេសន៍ជាដើម ដែលនាំឱ្យឥស្សរជនអឺរ៉ុបមិនពេញចិត្តយ៉ាងកម្រោល។ កាលពីខែមីនា កិច្ចសន្ទនានៅសេតវិមានរវាងលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងថ្នាក់ដឹកនាំអាមេរិកបានបញ្ចប់ ដោយមិនសប្បាយចិត្ត មូលហេតុគឺលោក Vance បានឈ្លោះជាមួយលោក Zelensky យ៉ាងខ្លាំងនៅហ្នឹងកន្លែង។

មុននេះមិនជាយូរប៉ុន្មាន ដើម្បីសហការជាមួយផែនការ “លេបត្របាក់” របស់ថ្នាក់ដឹកនាំអាមេរិក លោក Vance បានបង្ខំចិត្តឡើងលើកោះ Greenland ដែលរិះគន់ដាណឺម៉ាកផង ឃោសនាបំប៉ោងពី “ការដកខ្លួនចេញពីដាណឺម៉ាក ហើយក្លាយជាទឹកដីសហរដ្ឋអាមេរិកផង ដែលបណ្តាលឱ្យប្រជាជនក្នុងតំបន់ថ្កោលទោសយ៉ាងខ្លាំង។

មានការវិភាគលើកឡើងថា ក្នុងនាមជាធនធានមនុស្សដ៏ឆ្នើមជំនាន់ក្រោយ ដែលដំឡើងតំណែងដោយប្រធានាធិបតីអាមេរិក លោក Vance បានយកភាពអសីលធម៌ និងភាពខ្លាំងចចេសធ្វើជាចរិតខ្លួន ដែលបានឆ្លុះបញ្ចាំងពីភាពក្រអឺតក្រអោងដែល “តម្កល់ជនស្បែកសជាស្នូល” ក៏ដូចជាក្រអឺតក្រទមនិងល្ងង់ខ្លៅនៃអនុត្តរភាពបែបអាមេរិកផងដែរ។

ទង្វើដ៏អវិជ្ជារបស់លោក Vance ក៏បានបង្ហាញដែរថា គាត់មិនស្វែងយល់ពីប្រទេសចិន មិនស្វែងយល់ពីបម្រែបម្រួលពី មួយថ្ងៃទៅមួយថ្ងៃ នៃការអភិវឌ្ឍរបស់ចិន មិនស្វែងយល់ពី បម្រែបម្រួលយ៉ាងស៊ីជម្រៅ នៃនិម្មាបនកម្មពិភពលោក ហើយមិនចង់ប្រឈមមុខនឹងការពិតជាក់ស្តែង ដែលអនុត្តរភាពបែបអាមេរិកកំពុងថមថយចុះ ជិតដល់ទីបញ្ចប់។ មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេត បានវាយតម្លៃថា ពេលសមត្ថភាពជាក់ស្តែងមិនអាចទ្រទ្រង់នឹងមហិច្ឆិតាបាន ភាពក្រអឺតក្រអោងចុងក្រោយ ក៏ក្លាយជាផ្ទាំងក្រណាត់ បិទបាំងភាពអាម៉ាស់ដែរ។ អ្នកនយោបាយអាមេរិកដូចជាលោក Vance ជាដើមគួរបើកភ្នែកមើលឱ្យធំសម្លឹងពិភពលោកនេះ!

វិទ្យុមិត្តភាពកម្ពុជាចិន