(ប៉េកាំង)៖ ទាក់ទិននឹងទំនាក់ទំនងចិននិងអាមេរិក កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Xi Jinpingប្រធានរដ្ឋចិនបានថ្លែងក្នុងពេលជួបជាមួយលោក បៃឌិន អតីតប្រធានាធិបតីអាមេរិកនៅក្រុងលីម៉ារដ្ឋនាធីប្រទេសប៉េរូថា ការទប់ស្កាត់ប្រទេសចិនគឺជាទង្វើមិនឆ្លាតវៃ មិនបានការ និងមិនអាចជោគជ័យបាន។ ចិននិងអាមេរិក ក្នុងនាមជាប្រទេសធំទាំងពីរ ពេលទាក់ទងគ្នាភាគីណាមួយក៏មិនអាចកែប្រែភាគីដៃគូតាមគំនិតរបស់ខ្លួនទេ។ ចិនអាមេរិកមិនអាចបំផ្លាញផលប្រយោជន៍ស្នូលរបស់គ្នា ហើយក៏រឹតតែមិនអាចធ្វើបដិបក្ខថែមទៀត។

ក្រោមបរិបទបច្ចុប្បន្ននេះ ផលប្រយោជន៍រួមរវាងចិននិងអាមេរិកមិនមែនកាត់បន្ថយទេ ផ្ទុយទៅវិញបានកើនឡើងច្រើនជាងមុន។ ការអភិវឌ្ឍទំនាក់ទំនងចិនអាមេរិក គួរគិតគូរដល់សុខុមាលភាព របស់ប្រជាជននៃប្រទេសទាំងពីរ ប្រមូលផ្តុំនូវកម្លាំងរបស់ប្រជាជន នៃប្រទេសទាំងពីរ។ចិននិងអាមេរិកគួរគិតគូរពីជោគវាសនាអនាគតរបស់មនុស្សជាតិ ដើរតួនាទីយ៉ាងសកម្ម ដើម្បីសាមគ្គីភាពពិភពលោក។ បើសិនជាប្រទេសទាំងពីរចិននិងអាមេរិកធ្វើជាដៃគូ ស្វែងរកចំណុចខុសគ្នានិងទុកចំណុច មិនដូចជានៅមួយអន្លើ នោះទំនាក់ទំនងចិននិងអាមេរិកក៏នឹងទទួលបានការអភិវឌ្ឍជានិរន្តភាព។ ការប្រកួតប្រជែងរវាង ប្រទេសមហាអំណាច មិនគួរជាប្រធានបទសំខាន់ក្នុងយុគសម័យនេះឡើយ សាមគ្គីភាពនិងការសម្របសម្រួល ទើបអាចពុះពារឧបសគ្គក្នុងកាលៈទេសៈនេះ។

ចិននិងអាមេរិក ត្រូវបន្តឈ្វេងយល់វិធីសាស្ត្ររួមរស់ជាមួយគ្នាយ៉ាងត្រឹមត្រូវ។ ភាគីចិនមានឆន្ទៈរួមជាមួយអាមេរិកបន្តរក្សាកិច្ចសន្ទនា ពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតគ្នា ដើម្បីបន្តនិន្នាការប្រកបដោយស្ថិរភាព ដែលទទួលបានមក ដោយមិនងាយស្រួល។ សិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនចិនមិនអាចត្រូវបានដកហូតទេ ហើយក៏មិនអាចមើលរំលងផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន