(ប៉េកាំង)៖ នៅក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា កម្មវិធី “ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន នឹងចាប់ផ្តើមចាក់ផ្សាយចាប់ពីថ្ងៃទី ១៧ ខែមេសា តាមម៉ោងក្នុងស្រុក នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍អប្សរា ទូរទស្សន៍ហង្សមាស គេហទំព័រសារព័ត៌មាន Fresh News និងបណ្តាញផ្សព្វផ្សាយជាច្រើនទៀត។ ប្រព័ន្ធផ្សព្វផ្សាយធំៗក្នុងស្រុកជាច្រើន បានធ្វើការផ្សព្វផ្សាយជាមុនអំពីការចាក់ផ្សាយកម្មវិធីនេះ ដែលបានបង្កឱ្យមានការរំពឹងទុក ជាទូទៅ និងការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាននៅកម្ពុជា។

កម្មវិធី “ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) យកសម្រង់កំណាព្យ និងសុភាសិតបុរាណចិន ដែលដកស្រង់ចេញពីសុន្ទរកថា អត្ថបទ និងកិច្ចសន្ទនាសំខាន់ៗ របស់លោក Xi Jinping ប្រធានរដ្ឋចិនជាចំណុចចាប់ផ្តើម ដោយផ្តោតលើប្រធានបទដូចជាសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ការការពារបរិស្ថាន ការបន្តស្នង និងការច្នៃប្រឌិតវប្បធម៌ ការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌នានា បកស្រាយ និងលើកឡើងនូវអត្ថន័យ និង គុណតម្លៃសកលភាវូបនីយកម្ម ក្នុងយុគសម័យថ្មី ដែលបង្កប់នៅក្នុង វប្បធម៌ប្រពៃណីចិនដ៏ស៊ីជម្រៅ បង្ហាញពីមូលដ្ឋានគ្រឹះវប្បធម៌ នៃទំនើបកម្មតាមបែបផែនចិន និងបង្ហាញយ៉ាងរស់រវើកនូវប្រាជ្ញាខាងនយោបាយដ៏ឧត្តុង្គឧត្តម ទឹកចិត្តមនុស្សធម៌ដ៏ជ្រាលជ្រៅ ព្រមទាំងទស្សនវិស័យប្រវត្តិសាស្ត្រ និង ទស្សនវិស័យពិភពលោកដ៏ទូលំទូលាយរបស់លោក Xi Jinping ប្រធានរដ្ឋចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន