(ប៉េកាំង)៖ ចាប់ពីថ្ងៃទី១២ ខែមេសាតទៅ ភាគីចិននឹងដំឡើងពន្ធគយ១២៥ភាគរយ ចំពោះទំនិញទាំងអស់ ដែលនាំចូលពីសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបនឹងវិធានការដែលហៅថា “ពន្ធគយស្មើគ្នា”ដែលភាគីអាមេរិក បានចាត់ចំពោះទំនិញរបស់ចិន។
ព្រមពេលជាមួយគ្នានេះ ក្នុងសន្និសីទប្រចាំឆ្នាំលើកដំបូងនៃក្រុមប្រឹក្សាពាណិជ្ជកម្មទំនិញ នៃអង្គការពាណិជ្ជកម្មពិភពលោក ភាគីចិនបានលើកឡើងយ៉ាងច្បាស់លាស់ថា “ភាពស្មើគ្នា” ដែលសមស្របនឹងក្បួនច្បាប់អង្គការពាណិជ្ជកម្មពិភពលោក គឺមានន័យថា ភាគីធ្វើពាណិជ្ជកម្មផ្តល់ការអនុគ្រោះ និងភាពងាយស្រួលដល់គ្នាទៅវិញទៅមក ហើយទីបំផុតសម្រេចបាន នូវតុល្យភាពទូទៅនៃសិទ្ធិនិងកាតព្វកិច្ច។ រីឯអ្វីដែលហៅថា “ស្មើគ្នា” របស់ភាគីអាមេរិកតាមការពិតគឺតូចចង្អៀតឯកតោភាគី និងផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង គឺជាទង្វើគំរាមកំហែងខាង សេដ្ឋកិច្ចសុទ្ធសាធ។ សុន្ទរកថានេះបានលាតត្រដាងឱ្យដឹងថា អ្វីដែលហៅថា “ពន្ធគយស្មើគ្នា” របស់ភាគីអាមេរិកគឺ ជាឡូហ្ស៊ីកបែបចោរប្លន់ដែលអាក្រក់និងឆ្កួតលីលា។
ក្នុងភាសាអង់គ្លេស ពាក្យថា “ស្មើគ្នា” ក៏អាចបកប្រែជា “ផ្តល់ការអនុគ្រោះដល់គ្នាទៅវិញទៅមក”ដែរ ។ អង្គការពាណិជ្ជកម្មពិភពលោក បានកំណត់យ៉ាងច្បាស់លាស់ថា ប្រទេសអភិវឌ្ឍន៍មិនត្រូវរំពឹងថា នឹងទទួលបានការអនុគ្រោះ ទៅវិញទៅមកពីពាក្យសន្យាស្តីពីការកាត់បន្ថយពន្ធគយចំពោះប្រទេសកំពុងអភិវឌ្ឍន៍នោះទេ ហើយក៏មិនត្រូវទាមទារឱ្យ ប្រទេសកំពុងអភិវឌ្ឍន៍បន្ធូរបន្ថយគោលជំហរ ដែលមិនសមស្របនឹង តម្រូវការខាងការអភិវឌ្ឍហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់ខ្លួនដែរ។ ពោលគឺ រវាងប្រទេសអភិវឌ្ឍ ន៍និងប្រទេសកំពុងអភិវឌ្ឍន៍ “មិនមែនផ្តល់ការអនុគ្រោះដល់គ្នា ទៅវិញទៅមកទាំងស្រុង” ដែលជាគោលការណ៍ដ៏សំខាន់នៃការចរចាក្រោមប្រព័ន្ធច្បាប់ពាណិជ្ជកម្មពហុភាគី។
តាមការពិត គោលការណ៍ស្តីពី “ការមិនមែនផ្តល់ការអនុគ្រោះដល់គ្នាទៅវិញទៅមកទាំងស្រុង”របស់អង្គការពាណិជ្ជកម្មពិភពលោក គឺជាភាពស្មើគ្នាជាទូទៅ ពោលគឺនៅលើមូលដ្ឋាន ដែលគិតពិចារណាដល់ លក្ខណៈពិសេសដូចជាភាពខុសគ្នា នៃកម្រិតអភិវឌ្ឍសេដ្ឋកិច្ចនៃរដ្ឋសមាជិកនានា សម្រេចបាននូវតុល្យភាពជាទូទៅ នៃសិទ្ធិនិងកាតព្វកិច្ច ។ ភាគីអាមេរិក បានលួចប្តូរនិយមន័យ ដែលកែក្រឡាស់ការផ្តល់ភាពអនុគ្រោះ រវាងរដ្ឋសមាជិកទៅជា “តួលេខស្មើគ្នា” បង្ខំឱ្យយក “ពន្ធគយបដិការ” គឺបង្ហាញពីភាពមិនស្មើគ្នាមិនសមហេតុផល តាមការពិតគឺដកហូតសិទ្ធិអភិវឌ្ឍន៍ របស់ប្រទេសកំពុងអភិវឌ្ឍន៍។
រីឯភាគីអាមេរិកបានអះអាងថា “ភាពមិនស្មើគ្នា”ខាងពន្ធគយនាំឱ្យខ្លួនឯង “រងការខាតបង់”ក្នុងការធ្វើពាណិជ្ជកម្ម រឹតតែជាពាក្យសម្តីខុសទំនង ។ ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក គឺសម្រេចដោយឧត្តមភាពប្រៀបធៀប និងនិម្មាបនកម្មពាណិជ្ជកម្មរបស់ខ្លួន ។ ឧទាហរណ៍ដូចជា ដុល្លារអាមេរិកជារូបិយវត្ថុពិភពលោក សហរដ្ឋអាមេរិកអាចប្រមូលទ្រព្យសម្បត្តិ ទូទាំងពិភពលោកតាមរយៈការប្រើប្រាស់ដុល្លារអាមេរិក។
ពិភពលោកបានមើលឃើញយ៉ាងច្បាស់លាស់ថា ភាគីអាមេរិកយកអ្វីដែលហៅថា “ស្មើគ្នា” ជាលេស ដើម្បីធ្វើការប្រកួតប្រជែងបែបផលបូកសូន្យ (zero-sum game) តាមការពិតគឺស្វែងរក“ការតម្កល់សហរដ្ឋអាមេរិកជាចម្បង” និង“សហរដ្ឋអាមេរិកជាពិសេស” ។ អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”មិនអាចដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្ម បស់សហរដ្ឋអាមេរិកបានឡើយ ផ្ទុយទៅវិញនឹងដំឡើងថ្លៃទំនិញ លនាំចូលទៅសហរដ្ឋអាមេរិក បង្កើនកម្លាំងសម្ពាធខាងអតិផរណា បស់អាមេរិកនិងបង្កើនថ្លៃដើម នៃជីវភាពរស់នៅរបស់ជនជាតិអាមេរិក ទីបំផុតនឹងធ្វើផ្ទុយពីគោលដៅស្តីពី “នាំឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្តងទៀត”៕
វិទ្យុមិត្តភាពកម្ពុជាចិន