(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី១៧-១៨ ខែមេសា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាគឺជាគោលដៅទី ៣ ក្នុងដំណើរទស្សនកិច្ចលើកនេះបន្ទាប់ពីប្រទេសវៀតណាមនិងម៉ាឡេស៊ី ដែលនឹងចារទំព័រថ្មីនៃទំនាក់ទំនងការទូតនៃប្រទេសធំរបស់ប្រទេសចិនជាមួយប្រទេសជុំវិញ។
ចិននិងកម្ពុជាគឺជាមិត្តដែកថែបដែលរួមសុខរួមទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមក។ ចាប់តាំងពីយុគសម័យថ្មីមក ក្រោមការណែនាំខាងនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ហើយមិត្តភាព "ដែកថែប" រវាងចិននិងកម្ពុជាបានចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។
ផ្លូវថ្នល់ប្រវែងជិត ៤ ពាន់គីឡូម៉ែត្រ, ស្ពានឆ្លងកាត់ទន្លេជាង ១០, គម្រោងធារាសាស្ត្រដែលមានផ្ទៃដីស្រោចស្រពសរុបប្រមាណ ៤២ ម៉ឺនហិកតា, បណ្តាញថាមពលអគ្គិសនីជាតិ និងបណ្តាញបញ្ជូននិងផ្លាស់ប្តូរថាមពលអគ្គិសនី ជនបទប្រហែងជាង ៨ ពាន់គីឡូម៉ែត្រ។ល។ ក្រុមហ៊ុនចិនបានចូលរួមយ៉ាងសកម្មក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុចា កម្ពុជាបានផ្លាស់ប្តូរមុខមាត់ទាំងស្រុង។ ប្រទេសចិនគឺជាប្រភពទុនវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរយៈពេលជាច្រើនឆ្នាំជាប់ៗមក។ ភាគលាភខាងគោលនយោបាយដែលបានមកពី ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា និង«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» បានកើនច្រើនឡើង ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាបានកើនឡើងយ៉ាងខ្លាំង។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាគម្រោងជានិមិត្តសញ្ញានៃកិច្ចសហប្រតិបត្តិការ "ខ្សែក្រវាត់ និងផ្លូវ" របស់ប្រទេសទាំងពីរបានទាក់ទាញក្រុមហ៊ុនជាង ២០០ ឱ្យមកចូលធ្វើអាជីវកម្ម បង្កើតឱកាសការងារប្រមាណ ៣,២ ម៉ឺនកន្លែងសម្រាប់ក្នុងតំបន់។
ជុំវិញការអនុវត្តកំណែថ្មីនៃផែនការសកម្មភាពសម្រាប់កសាងសហគមន៍រួមវាសនា ប្រទេសចិន និងកម្ពុជាកំពុងបន្តបន្ថែមខ្លឹមសារចំពោះកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ជំរុញការកសាង”ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា" និង «ច្រករបៀងត្រីនិងអង្ករ» និងជួយឱ្យសម្រេចបាននូវការតភ្ជាប់ប្រកបដោយគុណភាពខ្ពស់រវាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និង «យុទ្ធសាស្ត្របញ្ចកោណ» របស់កម្ពុជា។ ចិននិងកម្ពុជារួមគ្នាចេញផ្សាយសៀវភៅ «ទឹកដីនិងប្រពៃណីអ្នកស្រុកចេនឡា» ជាភាសាខ្មែរ, គម្រោងជួសជុលប្រាសាទអង្គរវត្តដែលគាំទ្រដោយចិនត្រូវបានអនុវត្តយ៉ាងរលូន, សកម្មភាពនៃឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-កម្ពុជាមានភាពសម្បូរបែប។ល។ ការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងភាគីទាំងពីរធ្វើឡើងកាន់តែញឹកញាប់ ដែលបានប្រមូលផ្តុំកម្លាំងឥតឈប់ឈរសម្រាប់ការកសាងសហគមន៍រួមវាសនារវាងចិន និងកម្ពុជា។
អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមានប្រសាសន៍ថា កម្ពុជានិងចិន គឺជាគំរូនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។ ទំនាក់ទំនងកម្ពុជា-ចិនមានភាពរឹងមាំដូចដែកថែប និងមិនអាចបំបែកបាន ជាមួយនឹង ភាពរវស់រវើកនិងការរំពឹងទុកនៃការអភិវឌ្ឍយ៉ាងទូលំទូលាយ៕
វិទ្យុមិត្តភាពកម្ពុជាចិន