(ប៉េកាំង)៖ ការធ្វើទំនើបកម្មគឺជាការស្វែងរករួមរបស់ពិភពលោកទាំងមូល។ តើ "ប្រជាជនចំនួនជាង ១៥០០ លាននាក់រួមគ្នា ឆ្ពោះទៅរក ការធ្វើទំនើបកម្ម" មានអត្ថន័យអ្វីចំពោះពិភពលោក? ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិននៅប្រទេសវៀតណាមពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥ ភាគីទាំងពីរបានដាក់ចេញផែនការគោលថ្មី សម្រាប់កសាងសហគមន៍រួមវាសនារវាងចិន និងវៀតណាមក្នុងយុគសម័យថ្មី។

ឆ្នាំនេះគឺជាខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិន និងវៀតណាមនិងជា "ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-វៀតណាម"។ ដំណើរទស្សនកិច្ចលើកនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ លោកប្រធារដ្ឋចិន Xi Jinping នៅឆ្នាំនេះ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូង បន្ទាប់ពីកិច្ចប្រជុំអំពីការងារជាមួយប្រទេសជិតខាង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើផងដែរ ដែលបានបង្ហាញយ៉ាងពេញលេញពី ការយកចិត្តទុកដាក់ខ្ពស់របស់ មជ្ឈិមបក្សកុម្មុយនីស្តចិនចំពោះ ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងវៀតណាម។

នៅឆ្នាំ២០២៣ ភាគីទាំងពីរ ចិននិងវៀតណាមបានរួមគ្នាប្រកាសពី ការកសាងសហគមន៍រួមវាសនាចិន-វៀតណាមដែលមានអត្ថន័យ ជាយុទ្ធសាស្ត្រដើម្បីដឹកនាំទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរនៃប្រទេសចិន និងវៀតណាមឱ្យឈានចូលដំណាក់កាលថ្មី។ ជាង ១ ឆ្នាំកន្លងផុតទៅហើយ ប្រទេសចិននិងវៀតណាម កំពុងប្រឈមមុខនឹង ស្ថានការណ៍ថ្មី និងភារកិច្ចអភិវឌ្ឍន៍ថ្មី។

មួយផ្នែក ឆ្នាំនេះគឺជាឆ្នាំបញ្ចប់នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ របស់ប្រទេសចិន ហើយក៏ជាឆ្នាំគន្លឹះ សម្រាប់ការត្រៀមលក្ខណៈសម្រាប់រៀបចំ សមាជបក្សកុម្មុយនីស្ត វៀតណាមលើកទី ១៤ ផងដែរ ហើយភាគីទាំងពីរ មានកម្លាំងចលករផ្ទៃក្នុងដ៏ខ្លាំងក្លា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ។ មួយផ្នែកទៀត ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយ បានកើតមានជាបន្តបន្ទាប់ ហើយការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលមានកម្លាំងទន់ខ្សោយ។

នាពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រើប្រាស់ពន្ធគយយ៉ាងអនាធិបតេយ្យ ចំពោះបណ្តាប្រទេសនានាលើ ទូទាំងពិភពលោកនិងធ្វើអនុត្តរភាពដោយឯកតោភាគី ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាព នៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។ ប្រទេសចិននិងវៀតណាមបានរួមគ្នា គាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមិនត្រឹមតែ បានគាំពារផលប្រយោជន៍រួម របស់ប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញ ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចផងដែរ។

ក្នុងបរិបទបែបនេះ "ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចកសាងសហគមន៍រួមវាសនាចិន-វៀតណាម" វាពិតជាធ្វើស្របតាមឆន្ទៈ របស់ប្រជាជននិងចំពេលល្អណាស់ ។ ក្នុងពេលជួបពិភាក្សាការងារ ជាមួយលោក Tô Lâm អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តរៀតណាម លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងវិធានការ ៦ ចំណុច។ វិធានការទាំង ៦ ចំណុចនេះ បានគ្រោងផែនការគោលថ្មី សម្រាប់ការធ្វើឱ្យស៊ីជម្រៅ នូវការកសាងសហគមន៍រួមវាសនារវាងចិន និងវៀតណាម ក៏ដូចជាបានតម្រង់ទិសដៅសម្រាប់ឱ្យ "ប្រជាជនចំនួនជាង ១៥០០លាននាក់រួមគ្នា ឆ្ពោះទៅរកការធ្វើទំនើបកម្ម"។

កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺជាប្រភពនៃកម្លាំងចលករសម្រាប់ការជំរុញទំនាក់ទំនង រវាងចិននិងវៀតណាម ។ ប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំបំផុត របស់វៀតណាមក្នុងរយៈពេលជាង ២០ ឆ្នាំជាប់ៗគ្នា ចំណែកឯវៀតណាម គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ក្នុងចំណោមប្រទេសអាស៊ាន។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច នៅវៀតណាមលើកនេះ លោក Xi Jinping រួមជាមួយលោក Tô Lâm អញ្ជើញចូលរួមពិធីចាប់ដំណើរការ យន្តការសហប្រតិបត្តិការផ្លូវដែកចិន-វៀតណាម។ លើសពីនេះទៅទៀត ចិននិងវៀតណាម ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ចំនួន ៤៥ ច្បាប់ផងដែរ។ ទីភ្នាកងារសារព័ត៌មានរ៉យទ័រសម្គាល់ឃើញថា ដំណើរទស្សនកិច្ចលើកនេះ នឹងជំរុញឱ្យចិននិងវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់។

ឈរលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្រ្ត ការជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាម ឱ្យកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំនឹងធ្វើឱ្យប្រជាជនចំនួនជាង ១៥០០លាននាក់រួមគ្នា ចែករំលែកនូវសមិទ្ធផល នៃការធ្វើទំនើបកម្ម ហើយក៏នឹងនាំមកនូវស្ថិរភាព និងភាពប្រាកដប្រជាដ៏មានតម្លៃ ជូនដល់ពិភពលោកដែលមានបម្រែបម្រួល និងភាពរង្គោះរង្គើខ្លាំងផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន