(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអញ្ជើញអ្នកវិទ្យាសាស្ត្រមកពីជុំវិញពិភពលោកឱ្យមកធ្វើការនៅប្រទេសបារាំង ឬអឺរ៉ុប ខណៈដែលរដ្ឋបាលថ្មីរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចាប់ផ្តើមកាត់បន្ថយមូលនិធិសម្រាប់សាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវនៅសហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ ២០២៥។
លោក Macron មិនបាននិយាយចំពីសហរដ្ឋអាមេរិកនោះទេ គ្រាដែលអ្នកវិទ្យាសាស្ត្ររាប់រយនាក់ត្រូវបានបណ្តេញចេញ នៅក្នុងវិធានការកាត់បន្ថយការស្រាវជ្រាវ ដែលកើតឡើងចំពេលមានការប៉ះទង្គិចគ្នាកាន់ខ្លាំងរវាង លោក ត្រាំ ជាមួយស្ថាប័ន Ivy League universities នៅអាមេរិក។ លោក Macron បានបង្ហោះសារលេីបណ្តាញសង្គម X ដូច្នេះថា «ទីនេះ ក្នុងប្រទេសបារាំង ការស្រាវជ្រាវគឺជាអាទិភាព ភាពច្នៃប្រឌិតគឺជាវប្បធម៌ វិទ្យាសាស្ត្រគឺគ្មានដែនកំណត់។ អ្នកស្រាវជ្រាវមកពីជុំវិញពិភពលោក គួរតែជ្រើសរើសបារាំង ជ្រេីសរេីសអឺរ៉ុប»។
គួរបញ្ជាក់ថា បារាំង ទេីបនឹងបើកដំណើរការ platform ថ្មីមួយដោយទីភ្នាក់ងារស្រាវជ្រាវជាតិ (ANR) ដែលអាចឱ្យសាកលវិទ្យាល័យ សាលារៀន និងអង្គការស្រាវជ្រាវនានា ស្នើសុំជំនួយពីរដ្ឋាភិបាលដេីម្បីរៀបចំក្រុមអ្នកស្រាវជ្រាវ។ ANR បានលេីកឡេីងថា បារាំងប្តេជ្ញាក្រោកឈរឡើងដើម្បីប្រឆាំងនឹងសេរីភាពនៃសិក្សានៅទូទាំងពិភពលោក៕