(​ប៉េកាំង)៖ កងទ័ពជើងទឹកប្រចាំភូមិភាគខាងត្បូងរបស់ចិន បានអះអាងថានាវាចម្បាំងមួយគ្រឿងរបស់ហ្វីលីនពីន បានទន្ទ្រានចូលក្នុងដែនទឹកនៃតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដោយខុសច្បាប់ កាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា ដោយរំលោភបំពានធ្ងន់ធ្ងរលើអធិបតេយ្យ និងច្បាប់របស់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យម្នាក់របស់យោធាចិន បានជំរុញឱ្យភាគីហ្វីលីពីនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទន្ទ្រានចូលដោយខុសច្បាប់ និងសកម្មភាពបង្ករឿង។ អ្នកនំាពាក្យរូបនេះ បន្ថែមថាកងទ័ពជើងទឹកចិនបានតាមឃ្លាំមើល និងបណ្ដេញនាវាចម្បាំងហ្វីលីពីនឱ្យចេញទៅឆ្ងាយ។

តែព្រមពេលជាមួយគ្នា ខាងស្ថានទូតហ្វីលីពីនប្រចាំប្រទេសចិន មិនបានធ្វើអត្ថាធិប្បាយអ្វីទេទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយ៕