(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង បានរកឃើញថា មានការកើនឡើងនូវការប៉ុនប៉ងក្លែងបន្លំស្លាកសញ្ញាជាតិ លើផលិតផលនាំចេញទៅសហរដ្ឋអាមេរិក ដោយភាគច្រើនគឺមកពីប្រទេសចិន ដើម្បីចៀសវាងពន្ធគយខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersទីភ្នាក់ងារគយ បាននិយាយនៅថ្ងៃចន្ទ ទី២១ ខែមេសាថា ។
ក្រោយការស៉ើបអង្កេតពិសេស កាលពីខែមុន ទីភ្នាក់ងារគយរកឃើញការក្លែងបន្លំស្លាកសញ្ញាជាតិ ដែលមានតម្លៃ ២៩.៥ពាន់លានវ៉ុន ឬ ២០.៨១លានដុល្លារពីត្រីមាសទី១ ឆ្នាំ ២០១៥ ដោយការដឹកជញ្ជូនតាមព្រំដែនសហរដ្ឋអាមេរិកមាន ៩៧ភាគរយនៃចំនួនសរុប។ ក្រុមមន្ត្រីកូរ៉េខាងត្បូងនិយាយថា ការប៉ុនប៉ងដោយក្រុមហ៊ុនបរទេសដូចជាក្រុមហ៊ុនចិន ធ្វើឡើងតាមរយៈការប្រើឈ្មោះកូរ៉េខាងត្បូង ជាប្រទេសដើមផលិត ដើម្បីចៀសវាងការយកពន្ធ និងការអនុវត្តបទប្បញ្ញត្តិនានា។
ការរកឃើញនេះ រួមមានសមាសធាតុ cathode នាំចូលពីប្រទេសចិន តម្លៃ ៣.៣ពាន់លានវ៉ុន ដែលប្រើប្រាស់សម្រាប់ផលិតអាគុយ និងត្រូវដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក។ នៅក្នុងខែមីនា គ្រឿងបង្គុំកាមេរ៉ាសុវត្ថិភាពតម្លៃ ១៩.៣ពាន់លានវ៉ុន ត្រូវបាននាំចូលពីប្រទេសចិន ហើយត្រូវបានផ្គុំឡើងវិញនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីជៀសផុតពីការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក លើឧបករណ៍ទំនាក់ទំនងរបស់ចិន។
គួរបញ្ជាក់ថា ទីភ្នាក់ងារគយកូរ៉េខាងត្បូង បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីទប់ស្កាត់ការប៉ុនប៉ងនាំចេញខុសច្បាប់ ហើយគ្រោងដាក់ចេញនូវវិធានការឆ្លើយតបជាក់លាក់បន្ថែមទៀត ដើម្បីការពារក្រុមហ៊ុនក្នុងស្រុក៕