(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែងនៅថ្ងៃទី ២១ ខែមេសាថា ពេលថ្មីៗនេះ អាមេរិកបានដំឡើងអត្រាពន្ធគយ ចំពោះដៃគូពាណិជ្ជកម្មទាំងអស់ដោយប្រើ «ស្មើគ្នា ឬ បដិការ» ធ្វើជាលេស ស្របពេលជាមួយ ក៏បានគំរាមកំហែងភាគីនានា ឱ្យធ្វើការចរចាជាមួយអាមេរិក នូវអ្វីដែលហៅថា «ពន្ធគយបដិការ»។ ទង្វើនេះគឺប្រើពាក្យ «ស្មើគ្នា» មកជាលេស ដើម្បីធ្វើអនុត្តរភាពនយោបាយ ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងការធ្វើសម្លុតកំហែងដោយឯកតោភាគី។

ការធ្វើសម្បទាន ឬចុះញ៉ម មិនអាចនាំមកនូវសន្តិភាពទេ ហើយក៏មិនអាចទទួលបានការគោរពដែរ។ ការដែលយកផលប្រយោជន៍អ្នកដទៃ ដើម្បីប្តូរយកការលើកលែងពន្ធគយ និងផលប្រយោជន៍របស់ខ្លួនក្នុងមួយគ្រា , វាដូចជាការសុំស្បែកពីខ្លា, ដែលទីបំផុត គឺបំផ្លាញផលប្រយោជន៍របស់អ្នកផ្សេង និងខ្លួនឯង។

អ្នកនាំពាក្យបានបន្តថា ប្រឈមមុខនឹងការវាយប្រហារពីឯកតោភាគីនិយមនិងគាំពារនិយម គ្មាននរណាអាចឱបដៃឈរមើល បានឡើយ។ កាលណាពាណិជ្ជកម្មអន្តរជាតិវិលទៅរក «ច្បាប់ព្រៃ» ដែលខ្លាំងស៊ីខ្សោយ នោះប្រទេសទាំងអស់ នឹងក្លាយជាអ្នករងគ្រោះដូចគ្នា។ ភាគីចិនមានឆន្ទៈបង្កើនសាមគ្គីភាព និងសម្របសម្រួលជាគ្នាបណ្តាភាគី ពួតដៃគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង ទង្វើអនុត្តរភាពនិងឯកតោភាគីនិយម ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងគាំពារសច្ចយុត្តិធម៌អន្តរជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន