(ប៉េកាំង)៖ ខែមេសាក៏ត្រូវជារដូវផ្ការីក មិត្តភាពកម្ពុជានិងចិនបានបើកទំព័រថ្មី។ ស្របពេលដែលកម្ពុជាអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរឆ្នាំម្សាញ់ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញមកដល់រាជធានីភ្នំពេញ បំពេញទស្សនកិច្ចផ្លូវរដ្ឋ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីគ្រប់មជ្ឈដ្ឋានកម្ពុជា។ ទំនាក់ទំនងកម្ពុជានិងចិនក៏ឡើងដល់កម្រិតថ្មីគឺ «សហគមន៍រួមវាសនាគ្រប់រដូវកាលក្នុងយុគសម័យថ្មី»។ នេះជាលើកទីមួយដែលចិនដំឡើងទំនាក់ទំនងជាតិកម្រិត «គ្រប់រដូវកាល» ជាមួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាសមិទ្ធផលសំខាន់ថ្មី នៃចំណងមិត្តភាពរវាងកម្ពុជានិងចិន។

លោក ស៊ី ជីនភីង តែងកោតសរសើរមិត្តភាពរវាងចិននិងកម្ពុជា៖

*«មិត្តភាពចិន-កម្ពុជា បានបង្ហាញពីចំណងមេត្រីភាពពិតប្រាកដ រវាងប្រទេសនិងប្រទេស រវាងប្រជាជននិងប្រជាជន ទៅកាន់សកលលោក ដែលនឹងក្លាយជារឿងរ៉ាវគំរូអំពីការកសាងសហគមន៍វាសនារួម នៃមនុស្សជាតិ ដែលត្រូវបានផ្សព្វផ្សាយសរសើរតៗគ្នា មិនដាច់ពីមាត់រាប់ពាន់ឆ្នាំទៅមុខទៀត »។

*«ចិននិងកម្ពុជាបានបង្កើតគំរូមួយដែលប្រទេសធំនិងប្រទេសតូចគោរពស្មើភាព ស្មោះត្រង់ជឿជាក់គ្នា ផ្តល់ផលប្រយោជន៍គ្នា និងឈ្នះ-ឈ្នះ។»

*«រាប់ពាន់ឆ្នាំបានកន្លងផុតទៅ ប្រជាជនប្រទេសយើងទាំងពីរនៅតែរាប់អានគ្នាគាំទ្រគ្នា សម្រេចក្តីបំណងជាមួយគ្នា។»

*«ចិននិងកម្ពុជាសុទ្ធតែជាកម្លាំងសំខាន់នៃប្រទេសសកលខាងត្បូង ការគាំពារចំពោះគុណតម្លៃសន្តិភាព សាមគ្គីភាពនិងសហប្រតិបត្តិការ គឺម៉ឺងម៉ាត់ដូចគ្នា។»

*«ការកសាងសហគមន៍វាសនារួមចិនកម្ពុជា ជាជម្រើសនៃប្រវត្តិសាស្ត្រ និងជាជម្រើសរបស់ប្រជាជន។»

សភាពការណ៍អន្តរជាតិនៅតែប្រែប្រួល ខណៈពេលដើមស្រូវនៅតាមច្រាំងទន្លេនៅក្រុងភ្នំពេញបក់រសាត់តាមខ្យល់ កំពង់ផែព្រះសីហនុបន្លឺសំឡេងម៉ាស៊ីនដំណើរការយ៉ាងមមាញឹក។ “ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា” ដែលតំណាងឱ្យ ទំនើបកម្មកសិកម្ម និង “ច្រករបៀងមច្ឆានិងអង្ករ ” ដែលជាសក្ខីភាពនៃសមត្ថភាពផលិតកម្មលើកឡើងរហូត ច្រករបៀងទាំងពីរនេះ បាននិងកំពុងកសាងកាន់តែស៊ីជម្រៅ លើសពីនេះទៅទៀត កម្ពុជានិងចិនបានផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ច្បាប់ ដោយគ្របដណ្តប់លើវិស័យជាច្រើនដូចជា ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ បញ្ញាសិប្បនិម្មិត។ល។

ធ្វើការអភិវឌ្ឍតាមមធ្យោបាយច្រើនបែបយ៉ាង សមិទ្ធផលកាន់តែច្រើនឡើងៗ ព្រោះមានទស្សនវិស្ស័យច្បាស់លាស់ ៖«មនុស្សគ្រប់គ្នាមានជីវភាពរស់នៅកាន់តែល្អបវរ»

វិទ្យុមិត្តភាពកម្ពុជាចិន