(ប៉េកាំង)៖ ថ្ងៃទី ២៩ ខែមេសា ខណៈពេលចុះត្រួតពិនិត្យនៅក្រុងសៀងហៃ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានគូសបញ្ជាក់ថា ក្រុងសៀងហៃបានរ៉ាប់រងភារកិច្ចជាប្រវត្តិសាស្ត្រ នៃការកសាងមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាអន្តរជាតិ ដូច្នេះ ត្រូវក្តាប់ជាប់ឱកាស យកការបម្រើដល់យុទ្ធសាស្ត្រជាទិសដៅណែនាំ បង្កើនមុខងារគ្រោងផែនការខាងការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យានិងមុខងារណែនាំឧស្សាហកម្មកម្រិតខ្ពស់ជាបន្តបន្ទាប់ ដើម្បីពន្លឿនការកសាងតំបន់ច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ដែលមានកម្លាំងឥទ្ធិពលលើពិភពលោកទាំងមូល។
ព្រឹកថ្ងៃទី ២៩ ខែមេសា លោក Xi Jinping បានធ្វើដំណើរទៅដល់ “លំហល្បឿនម៉ាកែត” ដែលជាសហគមន៍ច្នៃប្រឌិតថ្មី ផ្នែកម៉ាកែត ដែលឋិតនៅខណ្ឌ Xu Hui នៃក្រុងសៀងហៃ ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពនៅទីនោះ ដោយមានការអមដំណើរពីលោក Chen Jining សមាជិកនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការបក្សនៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំក្រុងសៀងហៃ និងលោក Gong Zheng អភិបាលក្រុងសៀងហៃ។
សូមបញ្ជាក់ថា “លំហល្បឿនម៉ាកែត” ជាវេទិកាជំនាញសម្រាប់ការបង្កើតអាជីពបង្កើនល្បឿនលើវិស័យម៉ាកែតនៃបញ្ញាសិប្បនិមិ្មត ដែលបង្កើតឡើងដោយក្រុងសៀងហៃ គិតរហូតដល់បច្ចុប្បន្ននេះ មានសហគ្រាសចំនួនជាង១រយបានចូលធ្វើអាជីវកម្ម ក្នុងសហគមន៍នេះ ។ បន្ទាប់មក លោក Xi Jinping បានអញ្ជើញចូលហាងដក ពិសោធពីផលិតផលបញ្ញាសិប្បនិមិ្មត ។ លោក Xi Jinping បានថ្លែងថា ប្រទេសចិនមានប្រភពធនធានទិន្នន័យគ្រប់បែបយ៉ាង មានប្រព័ន្ធឧស្សាហកម្មយ៉ាងពេញលេញ ហើយក៏មានទីផ្សារដ៏ធំ ដូច្នេះ ការអភិវឌ្ឈខាងបញ្ញាសិប្បនិមិ្មតមានអនាគតយ៉ាងទូលំទូលាយ ត្រូវបង្កើនការគាំទ្រ ខាងគោលនយោបាយនិងការបណ្តុះបណ្តាលធនធានមនុស្ស ខិតខំប្រឹងប្រែងអភិវឌ្ឍផលិតផលគុណភាពខ្ពស់ ដែលមានសុវត្ថិភាពនិងអាចជឿទុកចិត្តបានឱ្យបានកាន់តែច្រើន៕
វិទ្យុមិត្តភាពកម្ពុជាចិន