(ស៊ីដនី)៖ គណបក្សពលករ (Labor Party) បាននាំមុខក្នុងការបោះឆ្នោតសកល នាថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ ២០២៥ ដោយលោក Anthony Albanese នឹងបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីនៅអាណត្តិថ្មី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ ២០២៥។
ទោះជានៅមិនទាន់ច្បាស់ថាជារដ្ឋាភិបាលសំលេងភាគច្រើន ឬរដ្ឋាភិបាលចម្រុះនោះ ប៉ុន្តែការរាប់សន្លឹកឆ្នោតបឋមបង្ហាញថា គណបក្សរបស់លោក Albanese មានភាគរយខ្ពស់ថានឹងឈ្នះ។
ទូរទស្សន៍ Sky News Australia និងទូរទស្សន៍ Seven បានព្យាករថា គណបក្សអភិរក្សនិយមរបស់លោក Peter Dutton មិនអាចទទួលបានជ័យជម្នះនោះទេ ផ្អែកលើការរាប់សន្លឹកឆ្នោតដែលកំពុងប្រព្រឹត្តទៅនេះ៕