(ឡុងដ៏)៖ ក្រុមមន្រ្តីនិយាយថា ប៉ូលិសប្រឆាំងភេរវកម្មអង់គ្លេស បានចាប់ខ្លួនបុរស ៨នាក់ ដែលមានជនជាតិអ៉ីរ៉ង់ ៧នាក់នៅក្នុងប្រតិបត្តិការចំនួនពីរដាច់ដោយឡែក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ ២០២៥។

ប៉ូលិសក្រុងឡុងដ៍ បានឱ្យដឹងថា បុរស ៥នាក់ដែលក្នុងនោះមានជនជាតិអ៉ីរ៉ង់ ៤នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍ ដោយសង្ស័យរៀបចំគម្រោងធ្វើសកម្មភាពជាក់លាក់។ ពួកគេមានអាយុចន្លោះពី ២៩ទៅ៤០ឆ្នាំ ត្រូវចាប់ខ្លួនភាគខាងលិចទីក្រុងឡុងដ៏ និងទីក្រុងមួយចំនួននៃប្រទេសអង់គ្លេស។

ដោយឡែក ជនជាតិអ៉ីរ៉ង់ ៣នាក់ផ្សេងទៀត ដែលមានអាយុចន្លោះពី ៣៩ទៅ ៥៥ឆ្នាំក៏ត្រូវបានចាប់ខ្លួនផងដែរ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ ក្នុងប្រតិបត្តិការដាច់ដោយឡែកមួយទៀត។ ពួកគេត្រូវបានឃុំខ្លួន ពីបទសង្ស័យជាប់ពាក់ព័ន្ធ ក្នុងសកម្មភាពគំរាមកំហែងក្រោមច្បាប់សន្តិសុខជាតិ របស់ចក្រភពអង់គ្លេស។

ជុំវិញវិញករណីនេះ ស្ថានទូតអ៉ីរ៉ង់ប្រចាំទីក្រុងឡុងដ៏ មិនទាន់ឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយនៅឡើយទេ៕