(ប៉េកាំង)៖ ថ្ងៃទី ៩ ខែឧសភា តាមម៉ោងក្នុងតំបន់ ប្រទេសរុស្ស៊ីបានប្រារព្ធធ្វើពិធីដ៏ឱឡារិកដើម្បីរំលឹកខួប៨០ឆ្នាំ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត។ លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំ មកពីប្រទេស និងអង្គការអន្តរជាតិជាង ២០ បានអញ្ជើញចូលរួមក្នុងពិធីនេះ។

បន្ទាប់ពីបញ្ចប់ពិធី លោក Xi Jinping រួមជាមួយមេដឹកនាំនៃប្រទេសផ្សេងទៀតបានធ្វើដំណើរពីទីលានក្រហមទៅដល់សួន Alexander ដើម្បីដាក់កម្រងផ្កានៅវិមានវីរជនពលីជីវិត ព្រមនិងឈរស្មិងស្មាធិ៍។ បន្ទាប់មក មេដឹកនាំនៃប្រទេសនានា បានថតរូបជុំគ្នា ទុកជាអនុស្សាវរីយ៍។ នៅថ្ងៃត្រង់នៃថ្ងៃដដែល លោក Xi Jinping បានអញ្ជើញចូលរួមក្នុង ពិធីជប់លៀងអបអរសាទរដែលរៀបចំដោយលោក Putin ប្រធានាធិបតីររុស្ស៊ី ដើម្បីរំលឹកខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះ ក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន