(វ៉ាសូវី)៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយនៅថ្ងៃអាទិត្យ ទី១១​ ខែឧសភាថា ទីភ្នាក់ងារចារកម្មរបស់រុស្ស៉ី គឺជាអ្នកនៅពីក្រោយហេតុការណ៍អគ្គីភ័យដែលស្ទើរតែបំផ្លាញមជ្ឈមណ្ឌលលក់ទំនិញនៅទីក្រុង Warsaw កាលពីខែឧសភា ឆ្នាំ២០២៤។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Tusk បានបញ្ជាក់តាមបណ្តាញសង្គម X ដូច្នេះថា «យើងដឹងច្បាស់ហើយថា ភ្លើងឆេះសន្ធោសន្ធៅលេីមជ្ឈមណ្ឌល​Marywilska អាចកេីតឡេីងបានដោយមានការណែនាំពីទីភ្នាក់ងារចារកម្មរុស្ស៉ី។ សកម្មភាពនេះត្រូវបានសម្របសម្រួលដោយមនុស្សម្នាក់ដែលស្នាក់នៅក្នុងប្រទេសរុស្ស៉ី។ ជនល្មើសមួយចំនួនត្រូវបានឃុំខ្លួនចំណែកអ្នកនៅសល់កំណត់អត្តសញ្ញាណបានហេីយ និងកំពុងស្វែងរក»

គួរបញ្ជាក់ថា ក្រុមអ្នកស៊េីបអង្កេតប៉ូឡូញ បាននិងកំពុងសហការជាមួយអាជ្ញាធរនៅក្នុងប្រទេសលីទុយអានី ជាទីដែលជនល្មើសមួយចំនួនក៏បានធ្វើសកម្មភាពបំផ្លិចបំផ្លាញផងដែរ។ ក្រុមមន្រ្តីនិយាយថា ប៉ូឡូញក្លាយជាគោលដៅនៃសកម្មភាពបំផ្លិចបំផ្លាញក្នុងសង្រ្គាមកូនកាត់របស់រុស្ស៉ី ដែលចង់ធ្វើឱ្យមានអស្ថិរភាពនៅក្នុងប្រទេសដែលជួយអ៊ុយក្រែន៕