(ប៉េកាំង)៖ រសៀលថ្ងៃទី១៣ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបពិភាក្សាការងារជាមួយលោកLula ប្រធានាធិបតីប្រេស៊ីលដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping បានសង្គត់ធ្ងន់ថា ឈរលើចំណុចចាប់ផ្តើមប្រវត្តិសាស្រ្តថ្មី ភាគីទាំងពីរចិននិងប្រេស៊ីល ទី១ ត្រូវប្រកាន់ខ្ជាប់នូវទំនុកចិត្តយុទ្ធសាស្រ្ត ពង្រឹងមូលដ្ឋានសហគមន៍រួមវាសនាចិន និងប្រេស៊ីល ប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ល្អ ដែលគោរពគ្នាទៅវិញទៅមក ផ្តល់ប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ គាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធ ផលប្រយោជន៍ស្នូលរបស់គូភាគី និងក្តីកង្វល់សំខាន់ៗ បង្កើនការប្រាស្រ័យទាក់ទងគ្រប់ជាន់ថ្នាក់ដោយគ្រប់ជ្រុងជ្រោយ ធានាការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ និងស្ថិរភាពក្នុងរយៈពេលយូរនៃទំនាក់ទំនងទ្វេភាគី។

ទី២ ត្រូវប្រកាន់ខ្ជាប់នូវការបង្រីកកិច្ចសហប្រតិបត្តិការ បំពេញបន្ថែមគ្លឹមសារនៃសហគមន៍រួមវាសនារវាងចិននិងប្រេស៊ីល ធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់ប្រកបដោយប្រសិទ្ធិភាពនូវគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាតនិងផ្លូវ”ជាមួយយុទ្ធសាស្រ្តការអភិវឌ្ឍន៍ប្រេស៊ីល ដើរតួនាទីឱ្យបានល្អនូវយន្តការកិច្ចសហប្រតិបត្តិការនានារបស់ប្រទេសទាំងពីរ។ ទី៣ត្រូវប្រកាន់ខ្ជាប់ នូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន បង្កើនភាពរស់រវើកនៃសហគមន៍រួមវាសនាចិននិងប្រេស៊ីល ។ ទី៤ ត្រូវប្រកាន់ខ្ជាប់នូវកិច្ចសហការ និងការសម្របសម្រួលពហុភាគី លើកកម្ពស់កម្រិតសហគមន៍រួមវាសនាចិន និងប្រេស៊ី។ ធ្វើជាប្រទេសកំពុងអភិវឌ្ឍន៍ធំ ទាំងពីរលើផែនដីភាគខាងកើតនិងភាគខាងលិច ប្រទេសទាំងពីរត្រូវបង្កើនកិច្ចសម្របសម្រួល និងសហការក្នុង យន្តការពហុភាគីដូចជា អង្គការសហប្រជាជាតិ ប្រទេស BRICS និងវរទិកាចិន-អាមរិកឡាទីនជាដើម រួមគ្នាប្រកាន់ខ្ជាប់ពហុភាគីនិយម កែលម្អអភិបាលកិច្ចសកល គាំពារសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ប្រឆាំងយ៉ាងដាច់ខាតនូវឯកតោភាគីនិយម ការការពារនិយមនិងអនុត្តរភាព។

ជាការឆ្លើយតប លោក Lula បានថ្លែងថា ប្រេស៊ីលនិងចិនគោរពគ្នាទៅវិញទៅមក មានវាសនារួម ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពរឹងមាំមិនអាចបំបែកបានទេ ហើយមិនអនុញ្ញត្តិកត្តាខាងក្រៅណាមួយ រំខាននិងបំផ្លាញទេ។ ខុសគ្នាជាមួយប្រទេសធំ ផ្សេងទៀត ប្រទេសចិនគាំទ្រនិងជួយដល់ប្រទេសអាមេរិកឡាទីន ក្នុងនោះរួមទាំងប្រេស៊ីលសម្រេចការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ចសង្គម ដោយចិត្តស្មោះត្រង់ជារៀងរហូត។ ប្រេស៊ីរីករាយ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តជាមួយចិន ជំរុញការកសាងសហគមន៍រួមវាសនាប្រេស៊ីលនិងចិន កសាងពិភលោកមួយមានភាពកាន់តែយុត្តិធម៌ សន្តិភាពនិងវិបុលភាព ផ្តល់ជាគំរូឱ្យបណ្តាប្រទេសនានា៕

វិទ្យុមិត្តភាពកម្ពុជាចិន