(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋ Kentucky លោក Andy Beshear បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី១៧នេះថា មនុស្សយ៉ាងហោចណាស់ ១៤នាក់បានស្លាប់ក្នុងរយៈពេលមួយយប់បន្ទាប់ពីមានព្យុះខ្លាំងបោកបក់នៅក្នុងរដ្ឋ ហើយចំនួនអាចនឹងកើនឡើងទៀត។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Beshear ក៏បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នផងដែរ ដោយសារតែខ្យល់ព្យុះដែលបានគួចយកផ្ទះចល័តនៅក្នុងទីក្រុង Morganfield។

ក្រៅពី Kentucky ក្រុមមន្ត្រីបាននិយាយថា ខ្យល់ព្យុះបានបោកបក់កាត់ទីក្រុង St. Louis នៃរដ្ឋ Missouri ធ្វើឱ្យខូចខាតសំណង់ចំនួន ៥ ០០០ ដោយរបេីកដំបូល កាត់ផ្តាច់ខ្សែបណ្តាញអគ្គិសនី និងនាំទឹកភ្លៀងបានហូរកាត់ផ្លូវថ្នល់ដ៏សំខាន់មួយ អំឡុងម៉ោងធ្វេីចរាចរណ៍ដ៏មាមាញឹក កាលពីថ្ងៃសុក្រ។

តាមទីភ្នាក់ងារអាកាសធាតុជាតិ ខ្យល់ព្យុះបានបោកបក់មកលើរដ្ឋ Missouri និងរដ្ឋ Illinois ដែលនៅជាប់គ្នា ហេីយលាតសន្ធឹងឆ្ពោះទៅកាន់ Atlantic Coast រួមទាំងព្យុះមួយទៀតនៅរដ្ឋ New Jersey៕