(ប៉េកាំង)៖ ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានសង្កត់ធ្ងន់នៅពេលអញ្ជើញចុះត្រួតពិនិត្យនៅខេត្ត Henan ថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី ខេត្ត Henan ត្រូវអនុវត្តយ៉ាងម៉ត់ចត់នូវការរៀបចំចាត់ចែងជាយុទ្ធសាស្រ្តរបស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការជំរុញការងើបឡើងយ៉ាងឆាប់រហ័សនៃតំបន់ភូមិភាគកណ្តាល ការការពារប្រព័ន្ធអេកូឡូស៊ីនិងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៅតំបន់ទន្លេលឿងជាដើម ប្រកាន់ខ្ជាប់នូវទិសដៅការងារទូទៅ ដែលស្វែងរកការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ ដើម្បីធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ នូវកំណែទម្រង់និងការបើកទូលាយ ផ្តោតសំខាន់លើការកសាងប្រព័ន្ធឧស្សាហកម្មទំនើប និងការកសាងជាខេត្តខ្លាំងក្លាខាងកសិកម្ម ផ្តោតសំខាន់លើការកែលម្អជីវភាពរស់នៅ របស់ប្រជាជននិងបង្កើនអភិបាលកិច្ចសង្គម ក៏ដូចជាផ្តោតសំខាន់លើ ការបង្កើនការការការពារបរិស្ថានអេកូឡូស៊ី ក្នុងន័យធ្វើកិច្ចខិតខំប្រឹងប្រែងចារទំព័រថ្មី នៃការធ្វើទំនើបកម្មតាមបែបផែនចិន នៅខេត្ត Henan ដែលជាតំបន់ភូមិភាគកណ្តាលនៃប្រទេសចិន តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់៕

វិទ្យុមិត្តភាពកម្ពុជាចិន