(ប៉េកាំង)៖ នៅថ្ងៃទី ២៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរ ចំពោះការបើកពិព័រណ៍ភាគខាងលិចចិនអន្តរជាតិលើកទី ២០។

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ពិព័រណ៍ភាគខាងលិចចិនអន្តរជាតិលើកនេះ បានផ្តោតលើការពង្រីកការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ចំពោះបរទេស ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជួយជំរុញការកសាងប្រព័ន្ធឧស្សាហកម្មទំនើប ដែលបានដើរតួនាទីជំរុញយ៉ាងសំខាន់ ចំពោះការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី និងរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ ហើយក៏បានផ្តល់នូវវេទិកាដ៏មានប្រសិទ្ធភាព សម្រាប់បណ្តាប្រទេសនានាជុំវិញពិភពលោកចែករំលែក ឱកាសអភិវឌ្ឍន៍របស់ភាគខាងលិចនៃប្រទេសចិនផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន