(ប៉េកាំង)៖ ខណៈពេលទិវាកុមារអន្តរជាតិខិតជិតមកដល់ សមាជលើកទី៩ នៃក្រុមកុមារឈានមុខចិនបានបើកធ្វើនៅក្រុងប៉េកាំង។លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជា ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្ញើសារ ដើម្បីអបអរសាទរចំពោះការបើកធ្វើសមាជ ក្នុងនាមគណៈកម្មាធិការមជ្ឈិមបក្ស ព្រមទាំងសម្តែងការជូនពរដោយស្មោះចំពោះសមាជិកនៃក្រុមកុមារឈានមុខ គ្រូបង្ហាត់ក្រុមកុមារឈានមុខនិងបុគ្គលិកការងារ នៃក្រុមកុមារឈានមុខទូទាំងប្រទេសនិងជូនពរ កុមារទូទាំងប្រទេសរីករាយក្នុងថ្ងៃបុណ្យ។

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា កុមារគឺជាកម្លាំងសំខាន់នាពេលអនាគត ក្នុងការជំរុញការកសាងប្រទេសដ៏ខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញ ក្រុមកុមារឈានមុខជាថ្នាលធំសម្រាប់ការលូតលាស់ ប្រកបដោយសុខភាពល្អរបស់កុមារ។ក្នុងដំណើរថ្មី ក្រុមកុមារឈានមុខ ត្រូវផ្តោតសំខាន់ទៅលើ ភារកិច្ចសំខាន់ ដែលបណ្តុះបណ្តាលអ្នកបន្តវេនលកុម្មុយនីស្តនិយម សំដៅបណ្ដុះបណ្ដាលអ្នកកសាង ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់កសាងបុព្វហេតុសង្គមនិយម ដែលមានលក្ខណៈពិសេសចិន និងណែនាំនិងអប់រំសមាជិកក្រុមកុមារឈានមុខឱ្យខិតខំធ្វើជា យុវវ័យក្នុងយុគសម័យថ្មីដែលស្នេហាជាតិនិងបក្ស មានភាពឧស្សាហ៍ព្យាយាម និងអភិវឌ្ឍន៍ដោយគ្រប់ជ្រុងជ្រោយ៕

វិទ្យុមិត្តភាពកម្ពុជាចិន