(ប៉េកាំង)៖ រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥តាមម៉ោងក្នុងតំបន់លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំកំពូលនេះរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាបង្កើតកាលានុវត្តភាពរួមគ្នា ចែករំលែកវិបុលភាព»។ លោក Anwar ប្រធានផ្លាស់វេននៃអាស៊ាននិងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រះអង្គម្ចាស់ Mishal Al-Ahmad Al-Jaber Al-Sabah ប្រធានផ្លាស់វេននៃក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រនិងជារជ្ជទាយាទ នៃប្រទេសគុយវ៉ែត ព្រមទាំងថ្នាក់ដឹកនាំ មកពីបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រជាដើម បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

លោក Li Qiang បានថ្លែងថាគ្រប់ភាគី គួរចាប់យកកាលានុវត្តភាពជាប្រវត្តិសាស្ត្រនេះ ឱ្យបានល្អបន្តបំពេញបន្ថែមខ្លឹមសារ សម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសកលនាពេលបច្ចុប្បន្ន ពោលគឺទី១បង្កើតជាគំរូដែលបើកចំហពហុជាតិទី២គឺបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការឆ្លង ដំណាក់កាលអភិវឌ្ឍន៍និងទី៣ គឺបង្កើតជាគំរូនៃភាពរួមបញ្ចូលគ្នាខាងអរិយធម៌ទីទៃគ្នា។

ថ្នាក់ដឹកនាំដែលចូលរួមកិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាននៃការបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសរៀងៗខ្លួននិងសន្តិភាពនិងវិបុលភាពក្នុងតំបន់ដោយបានថ្លែងថាកិច្ចប្រជុំកំពូលលើកនេះបានចារទំព័រថ្មីសម្រាប់ភាគីទាំង៣រួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមរួមនិងរួមគ្នាស្វែងរកការអភិវឌ្ឍរួមភាគីពាក់ព័ន្ធមានឆន្ទៈធ្វើឱ្យកិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”កាន់តែស៊ីជម្រៅថែមមួយកម្រិតទៀតជំរុញ ការធ្វើសមហរណកម្មត្រីភាគីដើម្បីសម្រេចបាន នូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពខ្លាំងក្លា និងបរិយាបន្ននិងជំរុញ
ការកសាងសហគមន៍រួមជោគវាសនា សម្រាប់មនុស្សជាតិ។

នៅទីបញ្ចប់កិច្ចប្រជុំកំពូលបានអនុម័តលើ «សេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន-ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ»

វិទ្យុមិត្តភាពកម្ពុជាចិន