(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បាននិយាយថា លោកបានផ្លាស់ប្តូរទស្សនៈជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ជុំវិញបញ្ហាពន្ធគយ ដោយលោកបានចាត់ទុកកិច្ចសន្ទនានេះថា «មានអត្ថន័យ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Ishiba បានបន្ថែមថា កិច្ចសន្ទនានេះបានជួយឲ្យមេដឹកនាំទាំងពីរយល់កាន់តែច្បាស់ពីទស្សនៈរៀងៗខ្លួន។ នេះគឺជាការហៅទូរស័ព្ទលើកទីពីររវាងមេដឹកនាំទាំងពីរក្នុងខែនេះ បន្ទាប់ពីជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី២៣ ខែឧសភា ហើយវាកើតឡើងខណៈដែលកិច្ចចរចាជុំទីបួនស្ដីពីពន្ធគយរវាងប្រទេសទាំងពីរកំពុងត្រូវបានរៀបចំ។
គួរបញ្ជាក់ថា ជប៉ុនគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់សហរដ្ឋអាមេរិក ប៉ុន្តែប្រទេសទាំងពីរមានភាពខុសគ្នាលើបញ្ហាពាណិជ្ជកម្មមួយចំនួន ដែលទាមទារឲ្យមានការចរចាបន្ត៕