(កៀវ)៖ មន្រ្តីអ៊ុយក្រែន បាននិយាយថា កងកម្លាំងរុស្ស៉ី បានធ្វើការវាយប្រហារពេញមួយយប់ ដោយប្រើប្រាស់យន្តហោះដ្រូន កំណត់គោលដៅលើទីក្រុងមួយ ដែលនៅជាប់នឹងព្រំដែនជាមួយប្រទេសរូម៉ានី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ ២០២៥។
ការវាយប្រហារនោះត្រូវចំ Izmail ដែលជាទីក្រុងកំពង់ផែដ៏ធំបំផុតរបស់អ៊ុយក្រែន លើទន្លេ Danube។ ទន្លេនេះមានសារៈសំខាន់ សម្រាប់ការនាំចូល ឆ្លងកាត់ទន្លេមកពីប្រទេសរូម៉ានី។ លោក Oleh Kiper អភិបាលតំបន់ និយាយថា សាខាការិយាល័យប្រៃសណីយ៍មួយ បានការខូចខាតក្នុងការវាយប្រហារដោយដ្រូននោះ ប៉ុន្តែមិនបណ្តាលឱ្យមានមនុស្សគ្រោះថ្នាក់នោះទេ។
ភ្លាមៗ Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះ ដោយឯករាជ្យបានទេ ត្បិតមិនទាន់មានសេចក្តីរាយការណ៍ពីភាគីរុស្ស៉ី។ កន្លងមកទាំងអ៊ុយក្រែន និងរុស្ស៉ី តែងតែបដិសេធការចោទប្រកាន់ ជុំវិញការកំណត់គោលដៅលើជនស៉ីវិល៕