(ហ្សាការតា)៖ ក្រុមមន្ត្រីក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថាមនុស្សយ៉ាងហោច ១០នាក់បានស្លាប់ និង៦នាក់រងរបួស នៅក្នុងហេតុការណ៍បាក់រលំថ្មនៅឯទីតាំងជីកយកថ្ម មួយកន្លែងស្ថិតនៅខេត្ត West Java កាលពីថ្ងៃសុក្រ ទី៣០ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី កិច្ចប្រឹងប្រែងកំពុងបន្តធ្វើឡើងដើម្បីស្វែងរកអ្នកដែលជាប់នៅក្រោមថ្មដែលបានបាក់រលំ។ ការបាក់រលំថ្មនេះបានកើតឡើង ក្នុងទីក្រុង Cirebon នៃខេត្ត West Java ជាទីដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីសកម្មភាពគ្រឿងចក្រកំពុងជីកគាស់ថ្ម ហើយបុគ្គលិកជួយសង្រ្គោះបានរំសព មនុស្សនៅក្នុងថង់ដាក់សពលើកឡើងដាក់លើរថយន្តពេទ្យ។
គួរបញ្ជាក់ថា បើតាមស្ថានីយទូរទស្សន៍ Kompas TV របស់ឥណ្ឌូណេស៊ី មានមនុស្សយ៉ាងហោច ១០នាក់ក៏បានបាត់ខ្លួនផងដែរ៕