(ប៉េកាំង)៖ កម្មវិធីពិសេសនៃពិធីបុណ្យសែននំចាំងឆ្នាំ២០២៥ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិននឹងចាក់ផ្សាយតាម CCTV-1 CCTV-3 និង CCTV-15 ជាដើមនៅម៉ោង ៨:០០ យប់ថ្ងៃទី ៣១ ខែឧសភា ដើម្បីផ្តល់ជូនចំណីសោតទស្សន៍ដ៏អស្ចារ្យ ដល់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស។
កម្មវិធីនេះផ្សព្វផ្សាយដោយច្នៃប្រឌិតថ្មីពីវប្បធម៌ប្រពៃណីនៃពិធីបុណ្យសែននំចាំងតាមទម្រង់កំណាព្យ ល្ខោនហ៊ី របាំច្នៃប្រឌិតថ្មី តន្ត្រីប្រជាប្រិយ និងក្បាច់គុនជាដើម។ ក្នុងនោះ កម្មវិធី «បេះដូង និងព្រះច័ន្ទឆ្លុះបញ្ចឆាំងគ្នា» ដែលសម្តែងដោយតារាចម្រៀង មកពីប្រទេសចិន កម្ពុជា វៀតណាម និងម៉ាឡេស៊ី ប្រើប្រាស់ភាសាសិល្បៈដើម្បីបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ ដែលមានទឹកដីតភ្ជាប់ ជាមួយគ្នា មានវប្បធម៌ស្រដៀងគ្នា ហើយដួងចិត្តប្រជាជនក៏តភ្ជាប់គ្នាផងដែរ។
យប់នេះ ចូរយើងជួបជុំគ្នាក្នុងភាពកក់ក្តៅនៃការប្រណាំងទូកនាគ និងក្លិនក្រអូបនៃនំចាំង ស្វែងយល់ពីការចងចាំវប្បធម៌ដ៏យូរលង់ នៃពិធីបុណ្យសែននំចាំង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យសែននំចាំង៕
វិទ្យុមិត្តភាពកម្ពុជាចិន