(បាងកក)៖ ការរញ្ជួយដីកម្រិត ៤.៥រ៉ិចទ័រ បានកើតឡើងនៅឯខេត្ត Chiang Mai ភាគខាងជើងប្រទេសថៃ នារសៀលថ្ងៃចន្ទ ទី២ ខែមិថុនានេះ ហើយមានរំញ័រដល់ស្រុកចំនួនមួយចំនួន នៅក្នុងខេត្តចំនួន ៥ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post។

នាយកដ្ឋានធនធានរ៉ែរបស់ប្រទេសថៃ បានឱ្យដឹងថា ការរញ្ជួយដីនេះកើតឡើង នៅជម្រៅមួយគីឡូម៉ែត្រ ក្នុងតំបន់ Mae Pang ស្រុក Phrao ខេត្ត Chiang Mai វេលាម៉ោង ២:០៧នាទីរសៀលថ្ងៃចន្ទនេះ។ នាយកដ្ឋាន​ បាន​ចាត់​ថាវាទុក​ជាការ​រញ្ជួយដីកម្រិតស្រាល។ ការរញ្ជួយដីនេះ បានរំញ័រដល់ស្រុកចំនួន ១០ នៃខេត្ត Chiang Mai ។ ក្រៅពីនេះ មានស្រុក Koh Kha នៃខេត្ត Lampang ស្រុក Muang នៃខេត្ត Lampun ស្រុក Pai នៃខេត្ត Mae Hong Son និង​ស្រុក Dok Kham នៃ​ខេត្ត​ Phayao។

តាមកាសែត The Nation Thailand មិនមានរបាយការណ៍អំពីការខូចខាត ឬអ្នករងរបួសនោះទេ៕