(ប៉េកាំង)៖ ប្រវត្តិសាស្ត្រឈានចូលទសវត្សរ៍ទីពីរនៃសតវត្សរ៍ទី២១ សកលលោកកំពុងជួបនឹងកំណែទម្រង់លក្ខណៈប្រព័ន្ធដ៏ស៊ីជម្រៅ ដែលហួសពីការប៉ានប្រមាណ។ ការស្ថាបនាឡើងវិញនៃសកលលោកដែលត្រូវបានលោក Xi Jinping មេដឹកនាំកំពូលចិន វិនិច្ឆ័យជា «បរិបទបម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំ» គឺបូករួមទាំងការផ្លាស់ប្ដូរ លក្ខណៈវិទ្ធង្សនាតុល្យភាពនៃកម្លាំងអន្តរជាតិផង បានកំណត់ទិសដៅអភិវឌ្ឍន៍នៃប្រទេសចិនផង និងការបត់បែនដ៏សំខាន់ នៃមាគ៌ាវិវត្តអរិយធម៌មនុស្សជាតិផង។
បើមើលតាមប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃសកលលោកអាចឃើញថា បរិបទបម្រែបម្រួលនិម្មាបនកម្មគឺស្របនឹង ការកែប្រែយ៉ាងខ្លាំងក្លានៃកម្លាំងអន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ រហូតកែសម្រួលឡើងវិញនូវទំនាក់ទំនងអន្តរជាតិ។ លោក XiJinping មេដឹកនាំកំពូលចិនធ្លាប់លើកឡើងពី បរិបទទូទៅចំនួនពីរ មួយ គឺ សកលលោកនាពេលបច្ចុប្បន្នកំពុងស្ថិតក្នុង បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំ មួយទៀតគឺ និម្មាបនកម្មយុទ្ធសាស្ត្រ ដែលប្រជាជាតិចិនសម្រេចបាន នូវការស្តារភាពរុងរឿងដ៏មហិមាឡើងវិញ។ បរិបទទី១ បានបង្ហាញថា ប្រព័ន្ធអន្តរជាតិក្រោមការដឹកនាំ នៃបស្ចឹមប្រទេស ដែលបន្ទាប់ពីកំណែទម្រង់ឧស្សាហកម្មនាសតវត្សរ៍ទី១៩ កំពុងប្រែប្រួលដោយលក្ខណៈស្ថាបនា ហើយបរិបទទី ២ គឺបង្ហាញថា ប្រជាជាតិចិនកំពុងស្ថិតនៅរបត់នៃប្រវត្តិសាស្ត្រ ដែលប្រែពីការថយចុះ នាសម័យទំនើបទៅកាន់ការស្តារឡើងវិញ បរិបទទូទៅទាំងពីរនេះបានជាន់គ្នាជាប្រវត្តិសាស្ត្រ នៅទសវត្សរ៍ទី២នៃសតវត្សរ៍ទី២១។ ក្នុងនាមជាមេដឹកនាំបក្សកាន់អំណាច លោក Xi Jinping បានចាត់ទុកការយកចិត្តទុកដាក់លើ បរិបទទូទៅចំនួនពីរនេះជាទីចាប់ផ្តើមជាមូលដ្ឋាន សម្រាប់ចាត់ចែងការងារអភិបាលកិច្ចជាតិ។
កាលពីចុងឆ្នាំ២០១៧ លោក Xi Jinping បានប្រើ«ការដែលមិនធ្លាប់មាន» ចំនួនបី ដើម្បីពន្យល់ពីក្របខណ្ឌស្នូលនៃ «បរិបទបម្រែបម្រួលនិម្មាបនកម្មពិភពលោកក្នុងមួយរយឆ្នាំ» ។ ទីមួយ ប្រទេសដែលជាទីផ្សារងើបថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ ងើបឡើងតាមល្បឿនឆាប់រហ័សដែលមិនធ្លាប់មាន។ ទីពីរ ការប្រកួតប្រជែងយ៉ាងខ្លាំងក្លាដែលមកពីរវាងកំណែទម្រង់បច្ចេកវិទ្យាជុំថ្មី និងកំណែទម្រង់ឧស្សាហកម្មមិនធ្លាប់មាន។ ទីបី ការដែលប្រព័ន្ធអភិបាលកិច្ចសកលមិនសម្របនិងមិនស៊ីសង្វាក់គ្នា ជាមួយនឹងបម្រែប្រួលនៃសភាពការណ៍អន្តរជាតិ មិនធ្លាប់មាន។
បច្ចុប្បន្ននេះ សកលលោកកំពុងជួបនឹងច្រកផ្លូវបំបែក លោក Xi Jinping បានលើកឡើងយុទ្ធសាស្ត្រធ្វើអភិបាលកិច្ចជាតិ ដោយចាក់ឫសពីតម្រិះប្រាជ្ញាបូព៌ាដែលបានប្រមូលផ្តុំអស់រយៈពេលជាងប្រាំពាន់ឆ្នាំ បានដឹកនាំប្រទេសចិនរុករកបានមាគ៌ា ធ្វើទំនើបកម្មមួយដែលខុសគ្នាទាំងស្រុងនឹងមាគ៌ាធ្វើទំនើបកម្មនៃបស្ចឹមប្រទេស ដែលបានផ្តល់គំរូថ្មីដល់ ការដោះស្រាយភាពជាប់គាំង នៃស្ថានការណ៍សកលលោក ពោលគឺ ៖ បំបែកអនុត្តរភាពឯកប៉ូលដោយតម្លាភាពនៃពហុប៉ូល ជំនួសការប្រឆាំងនិងប៉ះទង្គិចគ្នារវាងអរិយធម៌ដែលញុះញង់ដោយបស្ចឹមប្រទេស ដោយការរៀនសូត្រពីគ្នារវាងអរិយធម៌ និងបញ្ចូលឡូស៊ីកឈ្នះ-ឈ្នះទៅក្នុងអភិបាលកិច្ចសកល។
ប្រទេសចំនួនលើសពី១៥០ និងអង្គការអន្តរជាតិចំនួនលើសពី ៣០បានចុះហត្ថលេខាលើគម្រោង «ខ្សែក្រវាត់និងផ្លូវ» ដែលស្តីពីការពិគ្រោះពិភាក្សាគ្នា កសាងគ្នានិងចែករំលែកគ្នា ទស្សនៈស្តីពី «សហគមន៍រួមជោគវាសនាសម្រាប់មនុស្សជាតិ» ត្រូវកត់ត្រាច្រើនលើកច្រើនសារទៅក្នុង ឯកសារអង្គការអន្តរជាតិមួយចំនួនធំ ដូចជាអង្គការសហប្រជាជាតិជាដើម ស្ថានីយអវកាសចិនបើកទូលាយចំពោះសកលលោក ប្រព័ន្ធបញ្ញាសិប្បនិមិ្មត្ត DeepSeek បើកប្រភពចំហជាសកល លោក Xi Jinping លើកឡើងគំនិតផ្តួចផ្តើមអំពីការអភិវឌ្ឍសកល សន្តិសុខសកលនិងអរិយធម៌សកល អង្គការអន្តជាតិដែលប្រទេសចិន ផ្តួចផ្តើមឱ្យកសាងដូចជា ធនាគារវិនិយោគអាស៊ី មូលនិធិផ្លូវសូត្រជាដើមបានដើរតួនាទីកាន់តែសំខាន់ឡើងៗ ក្នុងវិស័យសន្តិសុខអន្តរជាតិ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងបញ្ហាសកល។ល។ គម្រោងរបស់ប្រទេសចិនបានផ្តល់លទ្ធភាពម្យ៉ាង ជម្នះលើទស្សនៈដែលអះអាងថា «អរិយធម៌ប៉ះទង្គិចគ្នា»។
កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ( RCEP ) ដែលប្រទេសចិនជំរុញយ៉ាងសកម្មបានបង្កើត ជាតំបន់ពាណិជ្ជកម្មសេរី ដែលមានទ្រង់ទ្រាយធំបំផុតលើសកលលោក។ តាមការប៉ានប្រមាណនៃអង្គការ IMF ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៩ អត្រារួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោកនៃ RCEP នឹងលើសពី៤០%។ ការបើកទូលាយទាំងនេះ គឺជាការបង្ហាញក្នុងសម័យឥឡូវនៃអរិយធម៌ចិនដែលស្តីពី «ភាពខុសគ្នារួមរស់ដោយសុខដុមរមនា»។
ពេលឈរនៅមាត់ផ្លូវបំបែកនៃប្រវត្តិសាស្ត្រ ប្រទេសចិនជាអ្នកស្ថាបនានៃទំនាក់ទំនងអន្តរជាតិបែបថ្មី។ ការរីកចម្រើនរបស់ប្រទេសចិន មិននាំមក ការប៉ះទង្គិចនិងសង្គ្រាមដល់ពិភពលោកទេ ផ្ទុយទៅវិញគឺរុករកបាននូវទម្រង់ អរិយធម៌បែបថ្មីម្យ៉ាង។ នេះប្រហែលជា សញ្ញាដ៏ជ្រាលជ្រៅនៃបរិបទបម្រែប្រួលនិម្មាបនកម្មពិភពលោកក្នុងមួយរយឆ្នាំ៖ ពិភពលោកត្រូវការជំពូកថ្មីដែលរួមគ្នាចារ ដោយអរិយធម៌ផ្សេងគ្នា៕
វិទ្យុមិត្តភាពកម្ពុជាចិន