(ហ៊្សេរុយសាឡិម)៖ កងទ័ពជើងទឹកអ៉ីស្រាអែល នៅថ្ងៃអង្គារនេះបានអះអាងពី ថាការវាយប្រហារលើគោលដៅក្រុមហ៊ូទី នៅក្នុងកំពង់ផែសមុទ្រក្រហម Hodeidah របស់ប្រទេសយេម៉ែន ដែលជាការបន្តយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន។ នេះបេីតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ​២០២៥។

ទូរទស្សន៍ Al Masirah គ្រប់គ្រងដោយក្រុមហ៊ូទី បានរាយការណ៍ថា អ៉ីស្រាអែល បានកំណត់គោលដៅលេី ការចូលចតមកកំពង់ផែ Al Hodeidah ដោយការវាយប្រហារពីរលេីក។ ភ្លាមៗមិនមានសេចក្តីរាយការណ៍ អំពីអ្នក ស្លាប់ និងរបួសនោះទេ។

កងទ័ពអ៉ីស្រាអែលនិយាយថា កំពង់ផែនេះ ត្រូវបានហ៊ូទីប្រើប្រាស់ដើម្បីផ្ទេរអាវុធ។ ការវាយប្រហារនេះ ធ្វេីឡើងបន្ទាប់ពីយោធាអ៉ីស្រាអែល ណែនាំឱ្យមានការជម្លៀសចេញពីកំពង់ផែដែលគ្រប់គ្រង ដោយក្រុមហ៊ូទី នៃក្រុង Ras Isa, Hodeidah និង Salif។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សាផ្ទុះឡេីង កាលពីខែតុលា ឆ្នាំ ២០២៣ ហ៊ូទីដែលមានអ៉ីរ៉ង់ជាសម្ព័ន្ធមិត្ត បានបាញ់ផ្លោងទៅលើអ៉ីស្រាអែល និងការដឹកជញ្ជូននៅសមុទ្រក្រហម ដោយរំខានដល់ពាណិជ្ជកម្មពិភពលោក។ ក្រុមនេះនិយាយថា វាជាសកម្មភាពបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន៕