(កៀវ)៖ រុស្ស៊ី និងអ៊ុយក្រែនបាននិយាយថា នៅថ្ងៃអង្គារសប្តាហ៍នេះ ពួកគេបានដោះដូរឈ្លេីសឹកដែលឈឺ និងរបួស ក្រោមកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងកិច្ចចរចាសន្តិភាពកាលពីសប្តាហ៍មុន នៅឯតួគីយ៉េ ប៉ុន្តែមិនបានបង្ហាញចំនួននោះទេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ ២០២៥។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ថ្ងៃនេះជាដំណាក់កាលដំបូងនៃការវិលត្រឡប់របស់ទាហានដែលរងរបួសធ្ងន់ ហេីយពួកគេត្រូវការការព្យាបាលជាបន្ទាន់ ដោយបន្ថែមថា ការដោះដូរ នឹងត្រូវធ្វេីឡេីងបន្តទៀត។

ក្រសួងការពារជាតិរុស្ស៉ី ក៏បានឱ្យដឹងផងដែរថា ជនជាតិរុស្ស៉ីដែលត្រូវបានដោះលែង នៅក្នុងការប្រគល់ថ្មីចុងក្រោយនេះ​ កំពុងស្ថិតនៅក្នុងប្រទេសបេឡារុស ហើយត្រូវបញ្ជូនមករុស្ស៉ីវិញសម្រាប់ការព្យាបាល និងស្តារនីតិសម្បទា។

គួរបញ្ជាក់ថា ការដោះដូរឈ្លេីយសឹក គឺជាលទ្ធផលជាក់ស្តែងតែមួយគត់ រហូតមកដល់ពេលនេះ ដែលបានមកពីកិច្ចចរចាសន្តិភាពរវាងភាគីទាំងពីរក្នុងប្រទេសតួកគីយ៉េ ប៉ុន្តែគ្មានដំណើរការឆ្ពោះទៅរកបទឈប់បាញ់ឡេីយ៕