(ប៉េកាំង)៖ ខែកក្កដា ឆ្នាំ២០១៩ ក្នុងលិខិតអបអរសាទរជូនចំពោះវេទិកាវាលខ្សាច់អន្តរជាតិ Kubuqi លើកទី៧ប្រធានរដ្ឋចិន លោកXi Jinpingបានគូសបញ្ជាក់ថា ប្រឈមមុខចំពោះអនាគតប្រទេសចិន មានឆន្ទៈរួមជាមួយគ្រប់ភាគី ដើម្បីបន្តដើរលើមាគ៌ាអភិវឌ្ឍន៍បៃតង រួមគ្នាកសាងមូលដ្ឋាននៃអរិយធម៌អេកូឡូស៊ី ពួតដៃគ្នាដើម្បីជំរុញគ្រប់គ្រង និងការពារបរិស្ថានសកល រួមចំណែកយ៉ាងសកម្មក្នុងការកសាងពិភពលោកដ៏ស្រស់ស្អាត។
តាមគែមខាងត្បូងនៃវាលខ្សាច់ Sahara មានកម្តៅក្តៅខ្លាំងនិងដីខ្សាច់ហុយពាសពេញ។ តែក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយនេះ មានតំបន់ពណ៌បៃតងកំពុងបង្ហាញពី ភាពរស់រវើករបស់ធម្មជាតិ វាលស្រែជាជួរៗ ដើមឈើខៀវស្រងាត់និងកូនស្ពៃកំពុងរីកលុះលាស់ ហើយបន្ទះសូឡាពណ៌ខៀវចាស់ ត្រូវបានដាក់យ៉ាងមានសណ្តាប់ធ្នាប់ ដែលបានផ្តល់ថាមពលស្អាតដល់ប្រព័ន្ធស្រោចស្រពជានិរន្ត។
ក្នុងឧទ្យានបច្ចេកទេសបៃតងចិន-អាហ្វ្រិកដែលស្ថិតនៅប្រទេស Mauritania អ្នកសម្របសម្រួលភាគី Mauritania បាននិយាយថា តាំងពីគម្រោងនេះអនុវត្តមកខ្យល់ព្យុះលើវាលខ្សាច់ ក្នុងតំបន់ត្រូវបានទប់ស្កត់ដោយមានប្រសិទ្ធភាព។ លោកថាកិច្ចសហប្រតិបត្តិការជាមួយភាគីចិនធ្វើឱ្យយើងរកឃើញ មាគ៌ាថ្មីសម្រាប់បង្ការនិងគ្រប់គ្រងវាលខ្សាច់។
ដើម្បីទប់ស្កាត់កុំឱ្យវាលខ្សាច់ Sahara រីកទៅភាគខាងត្បូង បណ្តាប្រទេសចំនួន១១បូករួមទាំងប្រទេសMauritaniaដែលស្ថិតនៅខាងត្បូងវាលខ្សាច់ Sahara បានកំណត់ផែនការ “មហាកំផែងបៃតង” ទ្វីបអាហ្វ្រិកពោលគឺកសាង តំបន់ការពារព្រៃឈើមួយ ដែលមានទទឹង១៥គីឡូម៉ែត្រ និងប្រវែងមានលើសពី៧ពាន់គីឡូម៉ែត្រ។ ក្នុងនាមជាចំណែកមួយ នៃគម្រោងផែនការអេកូឡូស៊ីឆ្លងប្រទេសនេះ បច្ចេកទេសនិងបទពិសោធន៍របស់ឧទ្យានបច្ចេកទេសបៃតងចិន-អាហ្វ្រិកគឺសុទ្ធតែមកពីគម្រោងការពារព្រៃឈើនិងបង្ការវាលខ្សាច់ ”Sanbei”។
ឆ្លងតាមគម្រោងការពារព្រៃឈើនិងបង្ការវាលខ្សាច់ ”Sanbei” និងរៀបចំដីស្រែទៅជាព្រៃឈើឬវាលស្មៅវិញជាដើម ដែលជាគម្រោងអេកូឡូស៊ីសំខាន់មួយចំនួន ប្រទេសចិនបានក្លាយទៅជាប្រទេសនាំមុខគេលើពិភពលោក ដែលសម្រេចបាននូវការកាត់បន្ថយទំហំដីវាលខ្សាច់និងដីវាលរហោឋាន។
ប៉ុន្មានឆ្នាំចុងក្រោយនេះឆ្លងតាម ការបើកវគ្គបណ្តុះបណ្តាលវេទិកាវាលខ្សាច់អន្តរជាតិ និងបង្កើតមជ្ឈមណ្ឌល
បង្ការនិងគ្រប់គ្រងវាលខ្សាច់ឆ្លងប្រទេសជាដើម ប្រទេសចិនបានបើកធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរបៀបច្រើនបែបយ៉ាង ចែករំលែកនូវបច្ចេកវិទ្យានិងបទពិសោធន៍ ជាមួយប្រទេសនានា។ មន្ត្រីនៃប្រទេស Mauritania ខាងគម្រោង” មហាកំពែងបៃតង” អាហ្វ្រិកបាននិយាយថា យើងមានជំនឿចិត្តនិងដកស្រង់យកបទពិសោធន៍ពីលទ្ធផល នៃកិច្ចកសាងគម្រោងមហាកំពែងបៃតង របស់ប្រទេសចិន។
គម្រោងដែលប្រទេសចិនផ្តល់ជំនួយ សម្រាប់ការជំរុញអភិវឌ្ឍកិច្ចការបៃតងសកល បានផ្តល់ផលប្រយោជន៍ដល់តំបន់ជាច្រើន។នៅក្រុមប្រទេសដីកោះប៉ាស៊ីហ្វិក គម្រោងបណ្តុះបណ្តាលបច្ចេកទេសស្មៅផ្សិតរបស់ចិនបានជួយដល់ប្រជាជនក្នុងតំបន់ចេញផុតពីភាពក្រីក្រនិងទទួលបានជីវភាពរស់នៅកាន់តែល្អ។ នៅទ្វីបអាហ្វ្រិកគំនិតផ្តួចផ្តើម ”យកឫស្សីជំនួសប្លាស្ទិក”របស់ប្រទេសចិនមិនត្រឹមតែកាត់បន្ថយ ការបំពុលពីប្លាស្ទិកដោយមានប្រសិទ្ធភាព ក៏ថែមទាំងធ្វើឱ្យឫស្សីក្លាយទៅជា”ដុំមាសបៃតង”របស់ប្រជាជនក្នុងតំបន់ផងដែរ។
នៅតំបន់អាស៊ីកណ្តាលការដាំដុះសំឡីកប្បាស និងបច្ចេកវិទ្យាស្រោចស្រពបែបសន្សំសំចៃទឹករបស់ប្រទេសចិន ជួយកែលម្អដល់ជីវភាពរស់នៅរបស់កសិករដាំសំឡីកប្បាសក្នុងតំបន់ ហើយក៏បានជួយដោះស្រាយវិបត្តអេកូឡូស៊ីរបស់ សមុទ្រអារ៉ាល់ជាដើម។ មានមនុស្សកាន់តែច្រើនកាន់តែយល់ ស្របលើទស្សនៈអេកូឡូស៊ី”ទឹកថ្លាភ្នំបៃតងគឺភ្នំមាសភ្នំប្រាក់”ការការពារបរិស្ថានអេកូឡូស៊ីនិងការអភិវឌ្ឍសេដ្ឋកិច្ចមិនប្រឆាំងគ្នា ពោលគឺស៊ីសង្វាក់គ្នា៕
វិទ្យុមិត្តភាពកម្ពុជាចិន