(តេហេរ៉ង់)៖ អ៉ីរ៉ង់ បាននិយាយថា ការសន្ទនាជាមួយសហរដ្ឋអាមេរិកអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងហេរ៉ង់ គឺ «គ្មានន័យ» បន្ទាប់ពីមានការវាយប្រហារដ៏ធំមិនធ្លាប់មានរបស់អ៉ីស្រាអែល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ ២០២៥។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei ដែលនិយាយថា «ភាគីម្ខាងទៀត (សហរដ្ឋអាមេរិក) ធ្វេីឱ្យការចរចាគ្មានន័យ។ អ្នកមិនអាចទាមទារចរចាបានឡេីយ ក្នុងពេលដែលអនុញ្ញាតឱ្យរបបអ៉ីស្រាអែលកំណត់គោលដៅលើទឹកដីអ៉ីរ៉ង់»។ លោកបន្ថែមថា «អ៉ីស្រាអែលជោគជ័យក្នុងឥទ្ធិពលការការទូត ហើយការវាយប្រហារនេះ នឹងមិនកើតឡើងដោយគ្មានការអនុញ្ញាតពីទីក្រុងវ៉ាស៉ីនតោននោះទេ»។
គួរបញ្ជាក់ថា ជុំទី ៦នៃកិច្ចចរចានុយក្លេអ៊ែរអាមេរិក-អ៉ីរ៉ង់គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ នៅទីក្រុង Muscat ប្រទេសអូម៉ង់ ប៉ុន្តែវាមិនច្បាស់ទេថា តើវានឹងបន្តទៅមុខដែរឬទេ បន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែល៕