(ញូវដេលី)៖ ឧទ្ធម្ភាគចក្រមួយគ្រឿងដែលកំពុងធ្វើដំណើរពីក្រុង Dehradun ទៅកាន់តំបន់សក្ការៈ Kedarnath បានធ្លាក់នៅក្បែរតំបន់ Gaurikund ក្នុងរដ្ឋ Uttarakhand។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ដែលបានដកស្រង់សម្តីមន្ត្រីប៉ូលិស ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្ស ៥ ឬ ៦នាក់ នៅលើឧទ្ធម្ភាគចក្រនោះ នៅពេលធ្លាក់។ របាយការណ៍ក៏បានបញ្ជាក់ដែរថា អាកាសធាតុនៅទូទាំងជ្រលងភ្នំ Kedarnath គឺអាក្រក់ខ្លាំងនៅពេលកើតហេតុ។
គួរបញ្ជាក់ថា អាជ្ញាធរបានបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់កន្លែងកើតហេតុជាបន្ទាន់ ដើម្បីស្វែងរកអ្នកដែលនៅរស់រានមានជីវិត ខណៈព័ត៌មានលម្អិតអំពីចំនួនអ្នកស្លាប់ ឬរបួស និងមូលហេតុពិតប្រាកដនៃការធ្លាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត និងរង់ចាំរបាយការណ៍ពីក្រុមជួយសង្គ្រោះ៕