(ហ្សេរុយសាឡិម)៖ រដ្ឋាភិបាលអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ និង៣៨០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា កុមារក៏ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់ផងដែរ។ ក្នុងចំណោមអ្នករងរបួស មាន៩នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលអ្នកផ្សេងទៀតរងរបួសស្រាល ឬមធ្យម។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ចំនួន២០០គ្រឿងត្រូវបានបាញ់ចូលមកក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមមក ដោយបានប៉ះពាល់ដល់ទីតាំងចំនួន២២កន្លែងនៅក្នុងប្រទេស៕