(ប៉េកាំង)៖ “ខ្ញុំសង្ឃឹមថានឹងបន្តវេននិងក្រេបយកចរិតលក្ខណៈដ៏មានតម្លៃ និងឧដុង្គឧត្តមជាច្រើនពីឪពុករបស់ខ្ញុំ”។ កាលពីជាង ២០ឆ្នាំមុន លោកXi Jinping បានសរសេរដូចខាងលើនៅក្នុងសំបុត្រ ទៅកាន់លោកឪពុករបស់គាត់ Xi Zhongxun។

ពាក្យសម្ដី និងទង្វើរបស់លោកឪពុកបានជះឥទ្ធិពលយ៉ាងខ្លាំង ចំពោះចរិតលក្ខណៈរបស់លោក Xi Jinping ហើយបានពង្រឹងការប្តេជ្ញាចិត្តរបស់គាត់ ក្នុងការចូលរួមបុព្វហេតុកុម្មុយនីស្តនិយម និងបូជាខ្លួនចំពោះមាតុភូមិនិងប្រជាជន។ ជាច្រើនឆ្នាំក្រោយមក លោកបានថ្លែងក្នុងអត្ថបទមួយថា "ក្នុងនាមជាអ្នកបំរើប្រជាជនម្នាក់ ខ្ពង់រាបនៅភាគខាងជើងខេត្ត Shaanxiគឺជាឫសគល់របស់ខ្ញុំ ព្រោះថាវាបានបណ្តុះបណ្តាលជំនឿជាអមតៈរបស់ខ្ញុំ ពោលគឺ៖ ធ្វើរឿងជាក់ស្តែងសម្រាប់ប្រជាជន!"

ដោយបានរងឥទ្ធិពលពីលោកឪពុក លោក Xi Jinping បានឆ្លាក់ពាក្យ"ប្រជាជន" នៅក្នុងដួងចិត្តរបស់ខ្លួន។ ក្នុងរយៈពេលរាប់សិបឆ្នាំ កន្លងមក ពី Liangjiahe ទៅ Zhengding ពី ខេត្ត Fujian ទៅខេត្ត Zhejiang ពីក្រុងសៀងហៃទៅ ក្រុងប៉េកាំង លោកXi Jinping បានប្រកាន់ខ្ជាប់នូវវត្ថុបំណងដើមស្តីពី ការបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម តាមរយៈការអនុវត្តជាក់ស្តែង៕

វិទ្យុមិត្តភាពកម្ពុជាចិន