(ប៉េកាំង)៖ លោកXi Jinping៖ “ខ្ញុំសង្ឃឹមថា នឹងអាចទទួលមរតកនិងស្រូបយកគុណសម្បត្តិដ៏មានតម្លៃ និងថ្លៃថ្នូរពីឪពុករបស់ខ្ញុំ”។ លោក Xi Jinping បានសរសេរក្នុងសំបុត្រមួយច្បាប់ ទៅកាន់ឪពុករបស់លោក Xi Zhongxun កាលពីជាង ២០ឆ្នាំមុន។
លោក Xi Zhongxun ដែលជាអ្នកបដិវត្តន៍ដែលមកពីតំបន់ដីលឿន មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះប្រជាជន។ ពាក្យសម្ដីនិងទង្វើរបស់ឪពុក បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ចរិតលក្ខណៈរបស់លោក Xi Jinping ហើយបានពង្រឹងប្រាជ្ញាចិត្ត របស់លោកក្នុងការលះបង់ខ្លួនសម្រាប់បុព្វហេតកុម្មុយនីស្ត និងបម្រើប្រទេសនិងប្រជាជន។
"ឪពុករបស់ខ្ញុំគឺសន្សំសំចៃរហូតដល់មានភាពឃោរឃៅ។ ការអប់រំក្នុងគ្រួសារដ៏តឹងរឹងរបស់លោកក៏ត្រូវបានគេស្គាល់ផងដែរ។យើងបានអភិវឌ្ឍទម្លាប់នៃការសន្សំសំចៃ និងឧស្សាហ៍ព្យាយាមក្រោមការអប់រំរបស់លោកតាំងពីកុមារភាព"។ សំបុត្រខួបកំណើតនេះ ដែលសរសេរដោយលោក Xi Jinpingទៅកាន់ឪពុកគឺពោរពេញទៅដោយ ការគោរពរបស់កូនប្រុសចំពោះឪពុក។
ឥរិយាបឋគ្រួសារនិងការអប់រំគ្រួសារ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់គ្រួសារមួយ និងជាមរតកដ៏ល្អបំផុតសម្រាប់ មនុស្សជំនាន់ក្រោយ។
លោក Xi Zhongxun ធ្លាប់បាននិយាយថា "សម្រាប់សមាជិកបក្សកុម្មុយនីស្ត តើអ្វីដែលអាចរីករាយនិងមោទនភាព ជាងការធ្វើការងារបន្ថែមទៀតសម្រាប់បក្ស!" ពាក្យសម្ដីនិងទង្វើរបស់ឪពុកបានបង្រៀនលោកXi Jinpingពីរបៀបធ្វើជាមនុស្សដែលមានផលប្រយោជន៍ សុទ្ធសាធសម្រាប់ប្រជាជន និងជំរុញលោកឱ្យលះបង់ជីវិត សម្រាប់បុព្វហេតុបម្រើប្រជាជន៕
វិទ្យុមិត្តភាពកម្ពុជាចិន