(ប៉េកាំង)៖ ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរ នៅក្រុង Astana រដ្ឋធានីប្រទេសកាហ្សាក់ស្ថាន ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» (ប្រែជាភាសាបរទេស) ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗជាច្រើន នៃប្រទេសអាស៊ីកណ្តាលទាំង ៥ ដូចជាកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាននិងអ៊ូសបេគីស្ថាន។
ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» (ប្រែភាសាបរទេស)បានផ្តោតសំខាន់ទៅលើប្រធានបទ ស្តីពីកិច្ចសហប្រតិបត្តិការនិងការបើកទូលាយ ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការការពារបរិស្ថានអេកូឡូស៊ីនិងការច្នៃប្រឌិតថ្មីផ្នែកវប្បធម៌ ដើម្បីអធិប្បាយអំពីចំណេះដឹងខាងវប្បធម៌ និងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ នៃគំនិតអភិបាលកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping ចំពោះទស្សនិកជន របស់ប្រទេសអាស៊ីកណ្តាល ក៏ដូចជាបង្ហាញពីទិដ្ឋភាពថ្មីគ្រប់បែបយ៉ាង នៃការធ្វើទំនើបកម្មតាមបែបផែនចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន