(ញូវដែលី)៖ ប្រមុខការទូតឥណ្ឌា បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី លោក Narendra Modi បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា បទឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីជម្លោះរយៈពេល ៤ថ្ងៃក្នុងខែឧសភា សម្រេចបានតាមរយៈការចរចារវាងយោធាទាំងពីរ ហើយមិនមែនជាការសម្រុះសម្រួលដោយសហរដ្ឋអាមេរិកទេ។ នេះបើយោតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ ២០២៥។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បាននិយាយថា «លោកនាយករដ្ឋមន្ត្រី Modi ប្រាប់លោកប្រធានាធិបតី ត្រាំ យ៉ាងច្បាស់ថា មិនមានការពិភាក្សាលើប្រធានបទ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-សហរដ្ឋអាមេរិក ឬការសម្របសម្រួលរបស់សហរដ្ឋអាមេរិក រវាងឥណ្ឌា និងប៉ាគីស្ថាននោះទេ»។ លោកបន្ថែមថា «ការពិភាក្សាបញ្ឈប់សកម្មភាពយោធា បានកើតឡើងដោយផ្ទាល់រវាងឥណ្ឌា និងប៉ាគីស្ថាន តាមរយៈបណ្តាញយោធាដែលមានស្រាប់ និងតបតាមការទទូចរបស់ប៉ាគីស្ថាន»។
គួរបញ្ជាក់ថា លោក ត្រាំ អះអាងថា ប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរនេះ បានយល់ព្រមលើបទឈប់បាញ់ បន្ទាប់ពីកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក៕